ព័ត៌មាន

កាមេរ៉ា FDR-AX53 កាន់ពេញប្រអប់ដៃ ថតរូបភាពកាន់តែរហ័ស

 

image

ក្រុមហ៊ុន Sony បានបង្ហាញាកាមេរ៉ាបច្ចេកវិទ្យាទំហំតូចរបស់ខ្លួន ម៉ាក Sony FDR-AX53 HD Camcorder។ កាមេរ៉ានេះមានរូបរាងទាក់ទាញ ជាមួយនឹងសមត្ថភាពប្រកួតប្រជែង។

កាមេរ៉ា FDR-AX53 ត្រូវបានរចនាឡើងសម្រាបអ្នកចូលចិត្តថតរូបគ្រប់វ័យ ដោយអាចប្រើប្រាស់សម្រាប់ថតរូប និងវីដេអូរដែលមានព័ណធម្មជាតិ។ កាមេរ៉ានេះ នាំមកជាមួយសេនស័ររូបភាពប្រភេទ 1/2.5″ Exmor R CMOS ជាមួយនឹងលេន Carl Zeiss Vario-Sonnar T* ដែលមានទំហំ 26.8mm ជាមួយប្រព័ន្ធអ៊ុបទិកពង្រីក ធ្វើឱ្យកាមេរ៉ាធ្វើការបានយ៉ាងប្រសើរ។ 

 

image

 

សម្រាប់មុខងារបង្ហាញរូបភាព វាត្រូវបានគេភ្ជាប់អេក្រង់  0.24″ 1,555K-dot OLED Tru-Finder EVF a 3.0″ 921K-dot Xtra Fine LCD រួ​មជាមួយប្រព័ន្ធសម្លេងប្រើប្រអប់ប្រព័ន្ធ 5.1 ធ្វើឱ្យសម្លេងមិនខ្ទរខ្លាំង ហើយជាពិសសេសកាមេរ៉ានេះភ្ជាប់បណ្តាញ WiFi & NFC សម្រាប់ចែកចាយរូបភាពកាន់តែងាយស្រួល។ សម្រាប់ការថតវីដេអូ កាមេរ៉ានេះមានសមត្ថភាពថតរូបភាពដែលមានកម្រិត 3840 x 2160p / 30fps (100Mbps) 4K ultra HD។ វាមានរូបរាងតូចសមល្មងងាយស្រួលកាន់បង្វិលថតរូបភាព និងវីដេអូរបានគ្រប់កាលៈទេស។ អ្នកកាន់តែមានទំនុកចិត្តជាមួយការកាន់កាមេរ៉ាតូចមួយនេះពេញប្រអប់ដៃ ផ្តិតយកទស្សនីយន៍ភាព និងទិដ្ឋភាពពិសេសៗដែលអ្នកចង់បានតែប៉ុណ្នោះ។ 

image

កាមេរ៉ានេះ ត្រូវបានក្រុមហ៊ុនកំនត់តម្លៃលក់ $998 និងដាក់លក់ជាផ្លូវការនៅខែមីនា ប៉ុន្តែអ្នកអាចកម្មង់ពីក្រុមហ៊ុនចាប់ពីថ្ងៃនេះតទៅ។

អត្ថបទដោយ៖លក្ខិណា

អានអត្ថបទ៖ http://www.phonecity.com.kh/2016/02/12/samsung-galaxy-s7-5/

កម្មង់ទិញ SAMSUNG GALAXY S7 ភ្លាមអ្នកនឹងទទួលការផ្តល់ជូនដ៏អស្ចារ្យ