ព័ត៌មាន

កាមរ៉ា LUMIX GF8 ធន់តូច ផ្តិតរូបភាពច្បាស់កាន់តែទាក់ទាញ

image

ក្រុមហ៊ុន Panasonic បានបង្ហាញពីកាមរ៉ាទំហំតូចមួយទៀតដែលមានមុខងារ និងផ្តល់បទពិសោធន៍ប្រើប្រាស់ថ្មីដល់អ្នកចូលចិត្តថតរូប។ កាមេរ៉ានោះត្រូវបានគេហៅថា កាមរ៉ា LUMIX GF8។  

កាមរ៉ា LUMIX GF8 បាននាំមកជាមួយកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល ដោយប្រើប្រាស់គ្រាប់លេនតូចៗជាច្រើន។ សេនស័ររបស់វាប្រើ ISO 25600 ជាមួយ បណ្តាញ AF ។ កាមេរ៉ាតូចនេះ ងាយស្រួលកាន់ប្រើប្រាស់ ហើយថែមទាំងមានសមត្ថភាពថតវីដេអូរកម្រិត 1080p60 ហើយថែមទាំងមានបណ្តាញ Wi-Fi សម្រាប់  បញ្ចូនរូបភាពថែមទៀតផង។

image

កាន់តែពិសេសបន្ថែមទៀត កាមេរ៉ានេះថែមទាំងមានមុខងារផ្លាស់ប្តូរលក្ខណៈព័ណស្បែក​  មុខ ធ្មេញ ឱ្យមានពន្លឺស្រស់ស្អាត ឬលេងព័ណប្លែកបន្ថែមទៀត។

imageimage

សូមបញ្ចាក់ថា ក្រុមហ៊ុ​នមិនទាន់បានបញ្ជាក់ពីតម្លៃលក់ចេញពិតប្រាកដរបស់ាកាមេរ៉ាតូចនេះទេ។

អត្ថបទដោយ៖ លក្ខិណា

ប្រភព៖ Panasonic 

អាន៖ MYTEB PRO GOLD រូបរាងស្រស់ស្អាត រឹងមាំ តម្លៃពិសេសត្រឹមតែ $139 ប៉ុណ្ណោះ!