ព័ត៌មាន

ដឹងតែឡូយម៉្មងជាមួយស្មាតហ្វូន Huawei GR5 បំពាក់មុខងារស្កេនក្រយ៉ៅដៃ ក្នុងតម្លៃទាប!

Huawei គឺជាក្រុមហ៊ុនបច្ចេកវិជ្ជាឈានមុខ និងលំដាប់ថ្នាក់លេខ 3 ផ្នែកស្មាតហ្វូនក្នុងពិភពលោកបានចេញលក់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីបំផុតតម្លៃត្រឹមតែ 259 ដុល្លារ ដែលបំពាក់មុខងារស្កេនក្រយ៉ៅដៃ កាន់តែឆ្លាតវៃ ស្រួលប្រើ មានមុខងារច្រើន និងមានលក្ខណៈពិសេសដ៍អស្ចារ្យជាច្រើនទៀត គឺ Huawei GR5 ។ Huawei GR5 គឺជាស្មាតហ្វូន សំរាប់យុវវ័យ មនុស្សជំនាន់ថ្មីប្រើហើយស្រលាញ់និងកាន់តែទាក់ទាញ។

 image

image

Huawei GR5 បំពាក់នូវមុខងារស្កេនក្រយ៉ៅដៃជំនាន់ថ្មីទី 2 ដែលអាចអោយអ្នកប្រើកាន់តែងាយ ស្រួល លឿន កាន់តែឆ្លាតវៃ មានមុខងារច្រើន ជាងស្មាតហ្វូនដទៃ ។ មិនថាក្រយ៉ៅយើង សើម រឺស្ងួត លោកអ្នកអាចប្រើក្រយ៉ៅដៃដើម្បីដោះសោរលឿនតែមួយប៉ប៊្រិចភ្នែក ថតរូបសែលហ្វី  អូសក្រយ៉ៅ ដៃមកក្រោមដើម្បីមើល notification ប៉ះក្រយ៉ៅដៃដើម្បីបិទសំលេងនាឡិការរោទិ៍ រឺបើក App ដែល ទើបនឹងប្រើថ្មី កាន់តែងាយស្រួលនិងរហ័ស ។

 image

បើនិយាយពីតួរទូរសព្ទ័វិញ គឺមាំ ហាប់ ធន់ ដែលផលិតពីលោហៈធាតុ ដោយមានថ្មជាប់និង ម៉ាស៊ីន ដែលធ្វើអោយតួរកាន់តែស្រាល ស្តើង រលោងស្រីល ស្រស់ស្អាតមើលទៅកាន់តែ ទាក់ទាញ និង ពេញចិត្តកាន់តែខ្លាំង ។

បើលោកអ្នកមើលវីដេអូ រឺរូបភាព នោះឃើញច្បាស់ដូចធម្មជាតិ ត្រជាក់ភ្នែក ជាមួយនឹងអេក្រង់ ទំហំ 5.5 អ៊ីញ (1080×1920) កំរិត Full High Definition ធ្វើអោយលោកអ្នកពេញចិត្តរាល់គ្រប់ រូបភាព វីដេអូ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

 image

កាមេរ៉ា Huawei GR5 បំពាក់នូវបច្ចេកវិទ្យាថ្មី មានមុខងារ F2.0 Aperture អាចកែរូបមនុស្ស រឺរូបថត រឺផ្ទៃខាងក្រោយអោយច្បាស់ រឺមិនច្បាស់ ជាមួយនឹងសិនសឺរប្រភេទ CMOS ថតវីដេអូ ថតយឺតិៗ (Slow-motion) ថតវីដេអូលឿន (All Focus) ថតរូបលឿន (Time-lapse) ដែលជួយសំរួល អ្នកថតវីដេអូអាជីព ថតរឿងខ្លីៗ រឺវីដេអូ  ជាមួយនឹងមុខងារមុខស្អាតរលោង ថតម្ហូបអាហារដោយ មានពណ៌គួរអោយចង់ញ៉ាំ និងមើលទៅកាន់តែឆ្ញាញ់ ដែលមានកាមេរ៉ាក្រោយទំហំ 13 PM និងកាមេរ៉ា មុខទំហំ 5MP ។

  image

បើនិយាយលក្ខណៈពិសេសដទៃទៀត គឺកាន់តែអោយទុកចិត្ត ដែលមានអង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 615 (4×1.5Ghz+4×1.2Ghz) ប្រព័ន្ធប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite ល្បឿនដំណើរការ RAM 2GB និងទំហំក្នុងម៉ាស៊ីន ROM 16GB ។ ជាងនេះទៅទៀត Hauwei GR5 អាចប្រើបានស៊ីមពីរ និងល្បឿនអ៊ិនធើណិត 4G LTE ។ ចំណែកឯថាមពលថ្មខ្លាំង ទំហំ 3000 MAh និងប្រើបានយូរពេញ ១ថ្ងៃ  បំពាក់ដោយបច្ចេកវិទ្យាផ្តាច់មុខសន្សំសំចៃថ្មប្រើបានយូរជាងស្មាតហ្វូន ។

 

 គួរបញ្ជាក់ផងដែរ Huawei GR5 ដែលទើបនឹងចេញលក់ថ្មីៗនេះ មានលក់នៅគ្រប់ហាងធំៗ នៅទូទាំងប្រទេស ពោលគឺ 25 ខេត្តក្រុង ដែលមានតម្លៃត្រឹមតែ 259 ដុល្លារ ដោយមានថែម កាដូ ដូចជា ស្រោមទូរសព្ទ័ខាងក្រោយ និងដងថតរូបសែលហ្វី មួយផងដែរ ។