ព័ត៌មាន

ស្ងាត់ៗក្រុមហ៊ុន HP បញ្ចេញថេប្លេតប្រើរ៉េមទំហំ 4G

image

ក្រុមហ៊ុន HP គ្រោងនឹងបង្ហាញ Elite x3 នៅលើវេទិកា MWC សប្តាហ៍ក្រោយ។ រូបរាងរបស់វាអាចនិយាយបានថាសមញ្ញបែបសុភាពៗ ជាមួយសមត្ថភាពភ្ជាប់ជាច្រើនអាចប្រជែងជាមួយស្មាតហ្វូនផ្សេងៗទៀតលើទីផ្សារបច្ចុប្បន្ន។

Elite x3 រចនាមកមានរូបរាងប្រហាក់ប្រហែល Lumia 950 XL ដែលប្រើ Windows 10។ សម្រាប់ Elite x3 បានបំពាក់អេក្រង់ទំហំ 5.96 អ៊ីង ប្រភេទ QHD​ ប៉ះបញ្ជា។ វាត្រូវបានគេភ្ជាប់អង្គចងចាំទំហំ 4GB និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32GB។

imageimage

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត និងចែកចាយឯកសារ Elite x3 បានប្រើផត  USB Type-C និងផត USB 3.0, Qi ដែលអាចចាប់ wireless បានយ៉ាងលឿន។ ក្រៅពីនេះ វាមានមុខងារស្កែនម្រាមដៃដែលពេញនិយមបំផុត ថែមទាំងទទួលបានស្តង់ដា IP67​ ការពារពីការជ្រាបទឹក និងធូលី។

ថេប្លេតនេះមានកម្រាស់ 7.8 mm ប្រើកម្មវិធីរបស់ Microsoft ហើយវាជាថេប្លេតដែលប្រើប្រព័ន្ធដំណើរការ Windows 10។ សូមបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់បានបង្ហើបពីតម្លៃរបស់វានៅឡើយទេ។

image 

អត្ថបទ៖ លក្ខិណាំ

អាន៖ វិធីសាស្រ្តក្នុងការធ្វើឲ្យអក្សររីកធំ ងាយស្រួលអាននៅក្នុង IPHONE ឬ IPAD