ព័ត៌មាន

Alfa 1 អាថ៌កំបាំងនៃភាពទាន់សម័យ សមត្ថភាពខ្លាំងលើសពីការរំពឹងទុក

ទូរស័ព្ទ Alfa 1 មានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ HD IPS ដែលផ្តល់នូវបទពិសោធន៍ថ្មីអស្ចារ្យបំផុតក្នុងការទស្សនានូវរូបភាព វីដេអូយ៉ាងល្អឥតខ្ចោះច្បាស់ត្រជាក់ភ្នែកជាទីបំផុត។ ជាមួយនឹងកម្រិតភិចសែលខ្ពស់ដល់ទៅ 267 PPI បានផ្តល់នូវការទស្សនាភ្លឺច្បាស់ជានិច្ចបើទោះបីជាលោកអ្នកស្ថិតនៅក្រោមពន្លឺភ្លឺខ្លាំងជះមកពីខាងក្រៅក៏ដោយ។

image

Alfa 1 ភ្ជាប់ជាមួយនឹង CPU ដែលមានល្បឿនលឿន 1.3GHz ដល់ទៅ 4 គ្រាប់ថែមទាំងប្រើប្រាស់នូវ Cortex A7 Processor ដើម្បីជំនួយឱ្យការដំណើរការហ្គេមដែលមានក្រាហ្វិកធំៗដំណើរការយ៉ាងរលូន មិនទាក់ឬរអាក់រអួលនោះទេ ឬការដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបានដោយគ្មានបញ្ហា ហើយវាថែមទាំងជួយកាត់បន្ថយការស៊ីថ្មបានថែមទៀត។

image

លើសពីនេះទៀត Alfa 1 បំពាក់នូវ RAM ទំហំ 2GB រួមទាំង Storage ទំហំធំដល់ទៅ 16GB ផ្តល់នូវភាពងាយស្រួលក្នុងការផ្ទុកទិន្នន័យច្រើនសន្ធឹកសណ្ធាប់ដោយគ្មានបញ្ហាដូចជារូបភាព វីដេអូ ចម្រៀង ហ្គេម និងជាច្រើនទៀត។ ប្រសិនបើលោកអ្នកគិតថាមិនទាន់គ្រប់គ្រាន់នោះទេ វាបានភ្ជាប់មកជាមួយនឹងរន្ធ microSD កាតទ្រទ្រង់បានទំហំដល់ទៅ 64GB ដែលធ្វើឱ្យលោកអ្នកអស់ក្តីបារម្ភពីការផ្ទុកឯកសារជាច្រើននោះ។

image

មួយវិញទៀត Alfa 1 ក៏ទទួលបានកេរឈ្មោះល្បីថាថតរូបភាពបានស្អាត ច្បាស់ល្អលើសស្មាតហ្វូននាៗ។ វាប្រើប្រាស់នូវកាមេរ៉ា Sony Chip ទំហំ 13MP ដែលអាចថតរូបភាពបានច្បាស់ជាមួយនឹងកម្រិត Resolution ធំហើយថែមទាំងទទួលបានរូបភាពដែលមានគុណភាពល្អឥតខ្ចោះ។ ចំនែកកាមេរ៉ាខាងមុខ វាមានទំហំ 5MP ដែលអាចថតរូបភាព Selfies បានច្បាស់ និងការប្រើប្រាស់វីដេអូខល ដែលទាំងអស់នេះជាការចងចាំដ៏ល្អមួយដែលមិនអាចបំភ្លេចបាន។

image

Alfa 1 ភ្ជាប់ជាមួយថ្មប្រភេទ Li-polymer ទំហំ 3,000 mAh ដែលអាចទ្រទ្រង់ការប្រើប្រាស់បានពេញមួយថ្ងៃ។ ពេលនេះ Alfa 1 បានដាក់លក់នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃពិសេសត្រឹមតែ $129 លោកអ្នកនឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន។

image

 

សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬចូលទៅក្នុងគេហទំព័រ www.leagoocambodia.com ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរwww.facebook.com/leagoo.cambodia ៕