ព័ត៌មាន

កំណត់នូវមុខនាឡិកា ឬខ្សែនាឡិកាណាមួយដែលអ្នកពេញចិត្តជាមួយនឹង Gear S2 Classic

ពេលនេះ ការផ្លាស់ប្តូរមុខនាឡិកាជារឿងដែលងាយស្រួលបំផុត។ លោកអ្នកអាចធ្វើការកំណត់នូវទម្រង់មុខនាឡិកាណាមួយដែលលោកអ្នកពេញចិត្តដើម្បីឱ្យស៊ីទៅនឹងបរិយាកាសនៅកន្លែងការងារ ឬកន្លែងសម្រាកលំហែរកាយជាដើម។ Gear S2 Classic ផ្តល់នូវមុខនាឡិកាយ៉ាងស្រស់ស្អាតដូចជា Classic, Modern Utility, Neon, Basic, Digital និង World Clock ជាដើម។

 image

 image

ការផ្លាស់ប្តូរខ្សែដៃនាឡិកាតាមចំណង់ចំណូលចិត្ត

ពេលនេះ នាឡិកាឆ្លាតវៃ Gear S2 Classic បានផ្តល់នូវជម្រើសកាន់តែងាយស្រួលក្នុងការផ្លាស់ប្តូរខ្សែដៃនាឡិកា។ អ្នកគ្រាន់តែជ្រើសរើសខ្សែដៃនាឡិកាមួយណាដែលអ្នកពេញចិត្ត ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយធ្វើការផ្លាស់ប្តូរដោយខ្លួនឯងជាការស្រេច។

 image

image

លើសពីនេះទៀត ដោយធ្វើការសហការជាមួយនឹងក្រុមហ៊ុន Alessandro Mendini បាននាំមកនូវមុខនាឡិកាជាច្រើនម៉ូដប្លែកពីនាឡិកាឆ្លាតវៃដទៃ ហើយនឹងខ្សែដៃនាឡិកាជាច្រើនស៊េរីប្លែកៗពីគ្នាទៅតាមស្ទីលដែលអ្នកពេញចិត្ត។