ព័ត៌មាន

Gear S2 Classic អ្នកជំនាញថែរក្សាសុខភាពដ៏ឆ្លាតវៃ

S Health អ្នកជំនាញថែរក្សាសុខភាព

ការថែរក្សាសុខភាពរបស់អ្នកជារឿងដែលងាយស្រួលបំផុតជាមួយនឹងការប្រើប្រាស់នាឡិកាឆ្លាតវៃ Gear S2 ។ វាមានមុខងារពិសេសក្នុងការតាមដានសកម្មភាពដែលអ្នកធ្វើជារៀងរាល់ថ្ងៃ ការរាប់ចង្វាក់បេះដូង ការវាស់កម្រិតជាតិទឹក និងកាហ្វេអ៊ីនដែលអ្នកទទួលទាន ហើយថែមទាំងការទំនាក់ទំនងជាមួយនឹងស្មាតហ្វូនរបស់អ្នកថែមទៀត។

 image

មុខងាររបស់ Gear S2 Classic សម្រាប់រក្សាសុខភាពមានដូចជា

ការគ្រប់គ្រងសកម្មភាពជារៀងរាល់ថ្ងៃ

ការវាស់នូវកម្រិតជាតិទឹក និងជាតិកាហ្វេអ៊ីនដែលអ្នកបានទទួលទាន

ការវាស់នូវចង្វាក់បេះដូង និងសំពាធឈាម

ការជ្រើសរើសនូវលំហាត់ប្រាណជាច្រើន

ការរាប់ជំហាននៃការដើរ

 image

ថាមពលថ្មខ្លាំង

Gear S2 Classic បំពាក់នូវថ្មដែលមានថាមពលខ្លាំងសម្រាប់ជួយលោកអ្នកក្នុងការបំពេញការងារដោយគ្មានការបារម្ភណ៍ពីការអស់ថ្មនោះទេ។ អ្នកអាចពិនិត្យមើល % នៃថាមពលថ្មដែលបង្ហាញនៅលើមុខនាឡិកាបានយ៉ាងងាយស្រួល ហើយនៅពេលដែលអ្នកធ្វើការបញ្ចូលថ្មវិញពិតជាងាយស្រួលមែនទែនដោយគ្រាន់តែដាក់នៅលើ Wireless Charging Dock ជាការស្រេច។

 image

ដៃគូសហការ

ក្រុមហ៊ុន Samsung បានសហការជាមួយនឹងក្រុមហ៊ុនធំៗជាច្រើនដើម្បីដំណើរការនូវកម្មវិធី Apps របស់ក្រុមហ៊ុនល្បីឈ្មោះទាំងនោះនៅលើនាឡិកាឆ្លាតវៃ Gear S2 Classic ។ កម្មវិធីទាំងនេះមិនត្រឹមតែបំពេញនូវសេក្តីត្រូវការរបស់លោកអ្នកប៉ុណ្ណោះនោះទេ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺសុទ្ធតែអាចទៅរួចទាំងអស់។