ព័ត៌មាន

កាមេរ៉ាសេរ៉ីថ្មីរបស់ Panasonic រាងតូចបន្ថែមភាពស៊ីចស៊ី

image

ក្រុមហ៊ុន Panasonic បានបញ្ចូលកាមេរ៉ាថ្មីក្នុងបញ្ចីកាមេរ៉ាឆ្នាំ 2016 ដែលនាំមកជាមួយរូបរាងតូចដ៏ស្រស់ស្អាតគួរឱ្យចងប្រើប្រាស់។ កាមេរ៉ានោះមានឈ្មោះថា Lumix GF8 ។ 

Lumix GF8 ផ្តល់ភាពងាយស្រួលក្នុងការថត selfie រួមជាមួយលេនដែលអាចប្តូរបានកាន់តែងាយស្រួលប្រើ។ លើសពីនេះ វាត្រូវបានគេបំពាក់កាមេរ៉ាថតភ្លឺច្បាស់ទំហំ 16MP ​ប្រើសេនស័រប្រភេទ។ អេក្រង់ថតរបស់វាមានទំហំ 3.0 អ៊ីង កម្រិតបង្ហាញប៉ះបញ្ជាប្រើអេក្រង់ LCD 1040k ។ ផ្នែកភ្ជាប់ខាងក្នុង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចែកចាយរូបភាព ម៉ាស៊ីនរបស់វាភ្ជាប់ប្រព័ន្ធ Venus Engine និងមានតំន  WiFi ជាស្រេច។

ក្រៅពីមានរូបរាងតូច បូកផ្សំការរចនាស្រស់ស្អាត កាមេរ៉ានេះផ្តិតយករូបភាពម៉ត់រលោង ជាមួយមុខងារបន្ថែមគុណភាពដល់រូបភាពផ្សេងៗទៀតរួមមាន៖  Soft Skin, Defocusing, Slimming effects និង Beauty Retouch ។

Lumix GF8  អាចថតវីដេអូរបានកម្រិត 1080p@60fps Full HD ច្បាស់ដូចធម្មជាតិ។ ក្រុមហ៊ុន Panasonic ទើបតែបានបង្ហាញ Lumix GF8 ប៉ុន្តែពុំទាន់បង្ហាញតម្លៃជាក់លាក់ណាមួយទេ។ 

imageimage

 

imageimage