ព័ត៌មាន

ឯកឧត្តម ប្រាក់ សុខុន ចូលរួមពិព័រណ៌គមនាគមន៍កំរិតពិភពលោកឆ្នាំ 2016 (WMC 2016) និងទស្សនាស្តង់ក្រុមហ៊ុន HUAWEI

កាលពី ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2016 នៅទីក្រុងប៉ាសេឡូណាប្រទេសអេស្បាញ បានបើកពិព័រណ៌ទូរសព្ទ័ និងគមនាគមន៍កំរិតពិភពលោក (MWC 2016) ដែលមានរយៈពេលចាប់ពីថ្ងៃ 22 ដល់​ 25 កុម្ភះ ឆ្នាំ2016 ។ ក្នុងឱកាសនោះ គណៈប្រតិភូរដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ ក៍បានចូលរួមទស្សនា ប្រជុំ និងផ្លាស់ប្តូរយោបល់ដោយស៊ីជម្រៅជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Huawei និងទស្សនាស្តង់ដ៍ធំរបស់ Huawei ផងដែរ ។

 image

នារសៀលថ្ងៃ 22 កុម្ភៈ នោះដែរ ឯកឧត្តម ក៍បានដឹកនាំគណៈប្រតិភូរទស្សនាស្តង់ដ៍ធំរបស់ Huawei ដែលបាន តាំងនិងបង្ហាញក្នុងពិព័រណ៌ទូរសព្ទ័និងគមនាគមន៍កំរិតពិភពលោក (MWC 2016) ដោយយល់ និងស្គាល់អំពី បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតថ្មីៗ លើវិស័យអ៊ីនធើណិត បណ្តាញតភ្ជាប់ កំរិត 4.5G និង 5G  ឧបករណ៍ គមនាគមន៍ ទូរសព្ទ័ Smart phones និងកុំព្យូទ័រកូនកាត់ Huawei Mate Book ជាដើម របស់ក្រុមហ៊ុន ។

image

 

នៅក្នុងស្តង់ដ៍ធំ និងប្លុកក្រុមហ៊ុន Huawei ដែលបានដាក់បង្ហាញ ឯកឧត្តម ក៍បានយល់កាន់តែច្បាស់អំពីដំណើរ វិវឌ្ឍន៍បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងបទពិសោធន៍ជំនាញរបស់ Huawei ក្នុងបណ្តាញ 5G កាលានុវត្តភាពនា ពេលអនាគត មជ្ឍមណ្ឌលសន្ទស្សន៍ និងទីក្រុងសុវត្ថិភាពជាដើមដែលអាចយកបទពិសោធន៍ទាំងនោះ ទៅអនុវត្តក្នុងការអភិវឌ្ឍន៍វិស័យ ICT (បច្ចេកវិទ្យាព៌ត័មាន និងទូរគមនាគមន៍) ក្នុងពេលអនាគតនៅកម្ពុជា ។

 image

ឯកឧត្តម ប្រាក់ សុខុន បានផ្លាស់ប្តូរយោបល់ពិភាក្សាស៊ីជម្រៅជាមួយលោក  Pang Jimin នាយកផ្នែកទំនាក់ ទំនងជាមួយរដ្ឋាភិបាលេនៅទូទាំងពិភពលោកនៃក្រុមហ៊ុន Huawei និងលោក Lyu Qingchen (CEO) នាយក ប្រតិបត្តិការជាន់ខ្ពស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ និងកោតសរសើរថា “ ក្រុមហ៊ុន Huawei និងក្រសួងប្រៃសណីយ៍  និង ទូរគមនាគមន៍ មានសហប្រតិបត្តិការទូលាយក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស  វិទ្យាស្ថាន បណ្តាញអ៊ីនធើណិត និង Cloud Computing ជាដើម ។ Huawei សំរេចបាននូវសមិទ្ធិផលដ៍ល្អប្រសើរ នៅកម្ពុជានិងនៅទូទាំងពិភពលោក ។ ឯកឧត្តម សង្ឈឹមថា Huawei នឹងអភិវឌ្ឍន៍កាន់តែល្អ ហើយក៍រំពឹងថាក្រសួងនឹងធ្វើកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យក៍ដូចជាបច្ចេកវិទ្យាថ្មីៗ ជាមួយ Huawei អោយកាន់តែស៊ីជម្រៅ ដើម្បីរួមវិភាគទានធំធេងក្នុងការ អភិវឌ្ឍន៍វិស័យ ICT នៅកម្ពុជា ។”