ព័ត៌មាន

រង់ចាំមើលរូបរាងពិតOppo R9 ថ្ងៃ 17ខែ មីនា

image

 

ស្មាតហ្វូន Oppo R9 ជាស្មាតហ្វូនធនមធ្យមមួយដែលមានសមត្ថភាពមិនចាញ់ស្មាតហ្វូនល្បីៗរបស់ក្រុមហ៊ុនធំប៉ុន្មាននោះទេ។ ស្មាតហ្វូននេះនឹងត្រូវបានគេដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 17 ខែមីនាខាងមុខនេះ។

Oppo R9 ត្រូវបានព័ត៌មានចុះផ្សាយថា​មានសមត្ថភាពខ្ពស់ ដោយវាបានបំពាក់អេក្រង់ទំហំ 6 អ៊ីងទូលាយ ប្រើអេក្រង់ប៉ះបញ្ជាប្រភេទ QHD  រអិលទាន់ចិត្ត។ ជាពិសេសស្មាតហ្វូននេះបំពាក់កាមេរ៉ាទំហំ 21 មេហ្គាភិចសែល ថតរូបភាពបានច្បាស់ ភ្លឺត្រជាក់ភ្នែក និងមានកាមេរ៉ាមុខទំហំ 13 សម្រាប់ថត selfie យ៉ាងសប្បាយរីករាយ។ Oppo R9  ប្រើឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm  និងប្រើប្រព័ន្ធដំណើរការ Android 6.0 Marshmallow ដែលមើលទៅដំណើរការវារលូនប្រហាក់ប្រហែល iPhone 6s Plus របស់ក្រុមហ៊ុន Apple ដែរ។