ព័ត៌មាន

កំពូលស្មាតហ្វូន Huawei P9 បែកធ្លាយថ្មីមានរូបរាងខុសពីមុនដាច់!

នៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន​ Huawei នៅមិនទាន់បានធ្វើការបង្ហាញពីស្មាតហ្វូន Huawei P9 នៅឡើយនោះទេ។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន​យក្សនៅចិនមួយនេះបានធ្វើការផ្តល់លិខិតអញ្ជើញកម្មវិធីនៅទីក្រុងបេឡាំងនៅថ្ងៃទី 9 មីនាដែលគ្រប់គ្នាអាចនឹងគិតថាជាពេលដែល Huawei P9 នឹងធ្វើការបង្ហាញខ្លួនហើយ។

image

តាមប្រភពពត៌មានពីចិនបានឱ្យដឹងថា Huawei នៅមិនទាន់ធ្វើការប្រកាស Huawei P9 នៅថ្ងៃទី 9 មីនាខាងមុខនេះទេ។ ស្មាតហ្វូន Huawei P9 នឹងបំពាក់នូវកាមេរ៉ាភ្លោះដែលប្រើប្រាស់នូវ​ Laser Autofocus និងប្រព័ន្ធ Fingerprint នៅខាងក្រោយ និងមានការកែប្រែរូបរាងកាន់តែទាក់ទាញ និងអស្ចារ្យជាទីបំផុត។

image

លើសពីនេះទៀតស្មាតហ្វូននេះបានទទួលស្គាល់ Certificate ពី FCC ហៅថា Huawei EVA-L09 ដែលជាស្មាតហ្វូនឡូយ និងអស្ចារ្យបំផុត។ មួយវិញទៀត ស្មាតហ្វូននេះប្រើប្រាស់នូវថ្មកម្លាំងខ្លាំងដល់ទៅ 2,900 mAh ថែមទៀត៕