ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy A9 Pro នឹងបង្ហាញខ្លួននៅលើទីផ្សារនៅពេលឆាប់ៗនេះ!

មនុស្សភាគច្រើនបានលឺដំណឹងជាច្រើនពីកំពូលស្មាតហ្វូន Samsung Galaxy A9 Pro តាំងពីខែមករាមកម្ល៉េះ ប៉ុន្តែតាមប្រភពថ្មីពី GFXBench និង ATuTu បានបញ្ជាក់ថា A9 Pro នេះបានទទួលស្គាល់គុណភាពពី TENAA ហើយវាគ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ។

image

Galaxy A9 Pro មានអេក្រង់ទំហំ 6 អ៊ីងកម្រិតភាពច្បាស់ 1080p Super AMOLED Touchscreen, កាមេរ៉ាខាងក្រោយទំហំ 16MP & LED Flash, កាមេរ៉ាមុខទំហំ 8MP, អង្គប្រតិបត្តិការ Octa-Core ល្បឿន 1.8GHz, RAM 4GB, Storage 32GB, និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Marshmallow ថែមទៀត។

image

វាមានវិមាត្រល្មមកាន់ 161.7 x 80.9 x 7.9 mm និងទំងន់ 210 ក្រាម។ Galaxy A9 Pro មានបីពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ស និងពណ៌មាសហើយវាថែមទាំងប្រើប្រាស់នូវប្រព័ន្ធ Samsung Pay ថែមទៀតផង៕