ព័ត៌មាន

រង់ចាំព្រឹត្តការណ៍បង្ហាញដ៏គគ្រឹកគគ្រេងពីក្រុមហ៊ុន Apple ចុងខែមីនា

image

 

 

ទីបំផុត ព្រឹត្តការណ៍សំខានរបស់ក្រុមហ៊ុន Apple បានចេញជាផ្លូវការ។ ក្រុមហ៊ុនបានប្រកាសពីថ្ងៃសំខាន់របស់ខ្លួននៅថ្ងៃទី 21 ខែមីនា ឆាប់ៗខាងមុខនេះ។ ថ្មីៗនេះក្រុមហ៊ុន​ Apple បានចេញលិខិតអញ្ចើញភ្ញៀវកិត្តយសសម្រាប់ចូលរួមកម្មវិធីបង្ហាញនៅចុងខែមីនានេះ។ តើក្រុមហ៊ុន Apple នឹងបង្ហាញអ្វីខ្លះ?

ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញទាំង iPhone ទំហំ 4 អ៊ីង និង iPad Pro ទំហំ 9.7 អ៊ីង។ សម្រាប់ iPhone ជំនាន់ថ្មីមួយនេះត្រូវបានគេដាក់ឈ្មោះថា iPhone 5Se ឬ iPhone SE ដែលរូបរាងរបស់វាមានលក្ខណៈប្រហាក់ប្រហែលស្មាតហ្វូនiPhone 5S ដែលបង្ហាញក្នុងឆ្នាំ 2013 ប៉ុន្តែស្មាតហ្វូនថ្មីនេះប្រើឈីប A9 និងប្រើបណ្តាញកាមេរ៉ាដូច iPhone 6 ។ លើស្មាតហ្វូន iPhone SE មានប្រើ NFC និង Apple Pay ជាស្រេច។

ឧបករណ៍មួយទៀតដែលនឹងបង្ហាញខ្លួននោះជាប្រភេទថេប្លេតទំហំ 9.7 អ៊ីង ហើយក្នុងពេលនោះក្រុមហ៊ុននឹងបង្ហាញ iPad Pro ប្រើអេក្រង់ទំហំ 12.9 អ៊ីងដំណាលគ្នាផងដែរ។ សម្រាប់ថេប្លេតទំហំ 7.9 អ៊ីង មានមុខងារថ្មីៗជាច្រើនដូចជា៖មាន Smart Connector, quad-speakers ហើយវាជាថេប្លេតដំបូងរបស់ក្រុមហ៊ុន​  Apple ដែលប្រើ LED flash លើកាមេរ៉ាមុខ។