ព័ត៌មាន

កុម៉្មង់ទិញសាមសុង Galaxy S7 edge ឬ S7 ទទួលបាន Gear VR ដោយឥតគិតថ្លៃ

រាល់ការកុម្ម៉ង់ទិញទូរស័ព្ទសាមសុង Galaxy S7 edge ឬ S7 ពីថ្ងៃទី 7 មីនា ដល់ថ្ងៃទី 18 ខែ មីនា 2016 លោកអ្នកនឹងទទួលបាននូវ Gear VR មួយគ្រឿងពីក្រុមហ៊ុនសាមសុងដោយឥតគិតថ្លៃជាមួយនឹងអត្រាការប្រាក់ ​0% ​ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអ៊ីអនសម្រាប់អតិថិជនដែលជ្រើសរើសការបង់រំលោះ ។

 image

ការផ្តល់ជូនពិសេសនេះ មាននៅហាងលក់ទូរស័ព្ទដៃតែ៤ប៉ុណ្ណោះក្នុងរាជធានីភ្នំពេញ គឺ ហាងនីកាបូកគោ ហាងអប្សារាផ្សារដេប៉ូ  ហាងKIDis ផ្សារធំថ្មី  និងហាងKIDis ព្រះមុន្នីវង្ស។ លោកអ្នកនឹងទទួលបានទូរស័ព្ទនេះ នៅក្នុងកម្មវិធីដាក់លក់ជាផ្លូវការរបស់ទូរស័ព្ទ សាមសុង Galaxy S7 edge និង S7 នៅផ្សារទំនើប សុរិយា នាថ្ងៃទី 19 ខែមីនា ឆ្នាំ 2016 ។

image

 ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5,1 អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំរហូតដល់ទៅ 5,5 អ៊ីន។ លក្ខណ:សម្បត្តិខ្លះៗរបស់ទូរស័ព្ទទាំងពីរនេះ មានដូចជា hybrid Slot ដែលអាចដាក់ស៊ីមកាត២ ឬស៊ីមកាត១​ និង មេម៉ូរីរហូតដល់ 200GB អាចការពារការជ្រាបទឹក និងធូលី ដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង កាម៉េរា Dual Pixel ជាមួយនឹង Aperture 1.7 និង សាកថ្មបានលឿនទោះជាមិនប្រើខ្សែក៏ដោយ។

 image

នេះគ្រាន់តែជាចំនុចពិសេសៗមួយចំនួនរបស់សាមសុង​ Galaxy S7 edge និង S7 តែប៉ុណ្ណោះ ដើម្បីឲ្យជ្រាបច្បាស់ថាតើទូរស័ព្ទទាំងពីរម៉ូឌែលនេះអស្ចារ្យប៉ុណ្ណានោះ លោកអ្នកអាចកុម្ម៉ង់ទិញនៅតាមហាងដែលបានកំណត់ខាងលើ។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com