ព័ត៌មាន

Galaxy S7 Mini ដៃគូរប្រជែងជាមួយ IPhone SE របស់ក្រុមហ៊ុន Apple

image

ទោះបីជាស្មាតហ្វូន Samsung Galaxy S6 Mini មិនទាន់មានវត្តមានដាក់បង្ហាញជាផ្លូវការ ប៉ុន្តែក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុកទីផ្សារលក់ចេញ។ តាមរយៈរូបភាពមួយសន្លឹក​ពីរោងចក្រកូរ៉េបានបង្ហាញពី S5 Mini (រូបភាពខាងលើ) ដែលមានលក្ខណៈខុសពីម៉ូដែល S5 ទាំងការបំពាក់ និងទំហំ។ លើសពីនេះសម្រាប់ស្មាតហ្វូនត្រកូល Mini របស់ក្រុមហ៊ុន Samsung ពុំមានមួយណាប្រើ hardware ធំនោះទេ ប៉ុន្តែបើនិយាយពី Z Compact របស់ក្រុមហ៊ុន​  Sony គឺពិតជាបានប្រើ hardware ធំ។

យោងតាមប្រភពព័ត៌មានផ្សាយចេញពីក្រុមហ៊ុនក្នុងប្រទេសតៃវ៉ាន់ ក្រុមហ៊ុន Samsung នឹងបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនដើម្បីប្រជែងលើទីផ្សារជាមួយស្មាតហ្វូន iPhone SE បំពាក់អេក្រង់ទំហំ 4​  អ៊ីង ដែក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញនៅថ្ងៃទី 21 ខែមីនានេះ។

សម្រាប់ស្មាតហ្វូនត្រកូល Mini មួយនេះត្រូវបានគេបញ្ចាក់ថា ជាស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិ ការភ្ជាប់សមត្ថភាពខ្ពស់ជាងស្មាតហ្វូនMini ផ្សេងៗទៀត។

Galaxy S7 Mini នឹងបំពាក់អេក្រង់ទំហំ 4.6 អ៊ីងមានកម្រិតបង្ហាញ 720p ប៉ះអេក្រង់យ៉ាងរស់សវើក។ ស្មាតហ្វូននេះប្រើឈីបប្រភេទ​  Snapdragon 820​ ឬ Exynos 8890 ភ្ជាប់រ៉េមទំហំ 3GB ។ សម្រាប់ការថតរូប ស្មាតហ្វូននេះភ្ជាប់មកជាមួយ កាមេរ៉ាទំហំ 12  មេហ្គាភិចសែល និងមានកម្រាស់ 9.9 mm។

ក្រុមហ៊ុនបានឱ្យដឹងថា ស្មាតហ្វូន Galaxy S7 Mini នឹងជាដៃគូរដ៏សាកសមក្នុងការប្រកួតប្រជែងជាមួយស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple  ទាំងការភ្ជាប់សមត្ថភាព និងទីផ្សារលក់ចេញ។ 

image