អ្នកជំនាញថតរូប និងអ្នកអភិវឌ្ឍន៍កាមេរ៉ា Camera+ app on iOS – Lisa Bettany បានបើកសាកល្បងសមត្ថភាពថតរូបរបស់កាមេរ៉ា iPhone 6S ជាមួយស្មាតហ្វូនច្បងផ្សេងទៀត។
វាមិនមែនជារឿងប្លែកនោះទេ នៅពេលដែលក្រុមហ៊ុនត្រូវប្រៀបធៀបចំណុចខ្លាំងរបស់ស្មាតហ្វូន iPhone 6S ជាមួយម៉ូដែលមុន ប៉ុន្តែរឿងដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្រុមហ៊ុនបានប្រៀបធៀបការថតរូបរបស់កាមេរ៉ាស្មាតហ្វូនត្រកូល iPhone ជាច្រើនជំនាន់រួមមានដូចជា៖iPhone 6, 5s, 5, 4s, 4, 3GS, 3G, និង iPhone ជំនាន់ដើមបំផុតផងដែរ។
ដូចដែលរូបថតមួយនេះបានបង្ហាញ និងការពិសោធន៍ជាក់ស្តែងកាមេរ៉ា iPhone ជំនាន់ដើមបំផុត និងកាមេរ៉ា iPhone 3G ប្រើប្រាស់ម៉ូឌុលដូចគ្នា ដោយប្រើសេនស័រទំហំ2 មេហ្គាភិចសែល។ សម្រាប់កាមេរ៉ារបស់ម៉ូដែល 3GS ប្រើសេនស័រទំហំ 3 មេហ្គេភិចសែល ថែមទាំងមានមុខងារចាប់រូបភាពដោយស្វ័យប្រវត្តថែមទៀតផង។ ស្មាតហ្វូន iPhone 4 ប្រើកាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងម៉ូដែល 4s ប្រើកាមេរ៉ាទំហំ 8 មេហ្គាភិចសែល។ ម៉ូដែលបន្ទាប់ទៀត ចូលមកដល់ម៉ូដែល 5 និង 5s មានលេនប្រាំប្រភេទ និងប្រើសេនស័រធំ។ ឈានមកដល់កាមេរ៉ារបស់ស្មាតហ្វូន 6 ប្រើសេនស័រធំ និងមានមុខងារផ្តោតស្វ័យប្រវត្ត។ ក្រលេកមើលស្មាតហ្វូន 6s ប្រើកាមេរ៉ាមានទំហំ 12 មេហ្គាភិចសែល មានមុខងារថ្មីៗជាច្រើនដូចជាផែនទីក្នុងតំបន់ កាត់បន្ថយសម្លេងថតរូបទាប់បំផុត។
ឆ្លងតាមរយៈការវិភាគ និងធ្វើតេស្ត iPhone 6s មានលក្ខណៈប្រសើរជាងគេបំផុតទាំងល្បឿនថត និងគុណភាពថតរូប ។