ព័ត៌មាន

Samsung Galaxy View បច្ចេកវិទ្យា និងបរិបទថ្មីនៃការទស្សនា

អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក សមត្ថភាពខ្លាំងមិនចាញ់ទូរទស្សន៍

មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តទស្សនាទូរទស្សន៍ដែលមានអេក្រង់ធំច្បាស់ត្រជាក់ភ្នែក និងផ្តល់នូវរូបភាពគួរជាទីពេញចិត្ត។ ពេលនេះ ក្រុមហ៊ុន Samsung បានធ្វើការផលិតនូវឧបករណ៍ថ្មីដែលមានឈ្មោះថា​ Samsung Galaxy View ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ​ Android អេក្រង់ Full HD ដែលមានសមត្ថភាពខ្លាំងមិនចាញ់ការទស្សនាវីដេអូ រូបភាពនៅលើទូរទស្សន៍ HD នោះទេ។ លើសពីនេះទៀត វាមានទំងន់ស្រាល និងរូបរាងសមល្មមក្នុងការដាក់តាមខ្លួនធ្វើដំណើរទៅគ្រប់ទីកន្លែង។

 image

ការបង្ហាញកម្រិតទេសភាពធម្មជាតិដ៏ជក់ចិត្ត

ឧបករណ៍ Galaxy View មានអេក្រង់ធំដែលបង្ហាញ និងផ្តិតយករូបភាពបានច្បាស់បំផុត ដូចធម្មជាតិពិតៗដែលវាខុសប្លែកគ្នាពីការបង្ហាញនៅលើអេក្រង់របស់ស្មាតហ្វូន ឬថេប្លេតដទៃទៀតដោយ Galaxy View ប្រើប្រាស់នូវ Screen Ratio ធំកម្រិត 16:9 ។

 image

ការកម្សាន្តគ្មានព្រំដែន

ក្រុមហ៊ុន Samsung បានធ្វើការសហការជាមួយនឹងដៃគូពាណិជ្ជកម្មធំៗដើម្បីធ្វើការបញ្ជូលនូវវីដេអូ និងការកម្សាន្តយ៉ាងសម្បូរបែបថ្មីៗបំផុតសម្រាប់បង្ហាញនូវលើឧបករណ៍ Galaxy View ដែលមិនធ្វើឱ្យលោកអ្នកមានភាពធុញទ្រាន់នោះទេ ចំនែកការប្រើប្រាស់ស្វែងរកវីដេអូវិញគឺងាយស្រួល និងលឿនជាទីបំផុត។

 image

ចែករំលែករូបភាព និងយោបល់តាមរយៈកម្មវីធី Family Square

លោកអ្នកអាចធ្វើការប្រើប្រាស់ឧបករណ៍ Galaxy View ដើម្បីធ្វើការចែករំលែក និងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិតាមរយៈការប្រើប្រស់នូវកម្មវិធី Family Square App ។ អ្នកអាចធ្វើការរៀបចំនៅលើ Dashboard ទៅលើវីដេអូ រូបភាព ឬការសរសេរឆ្លងឆ្លើយគ្នាបានយ៉ាងងាយស្រួលបំផុត។

image