ព័ត៌មាន

HTC 10 គ្រាន់តែឃើញភ្លាមជាប់ចិត្ត នឹងបង្ហាញខ្លួននៅពេលឆាប់ៗខាងមុខនេះ

HTC 10 គ្រាន់តែឃើញភ្លាមជាប់ចិត្ត ហើយក្រុមហ៊ុនគ្រោងនឹងប្រកាសស្មាតហ្វូនថ្មីនេះនៅថ្ងៃចូលឆ្នាំខាងមុខនេះ។ ក្រុមហ៊ុន HTC ទើបតែបង្ហាញរូបថតរបស់ស្មាតហ្វូន HTC 10 លើបណ្តាញ Twitter របស់ខ្លួន។

ថ្មីៗនេះ លើបណ្តាញ Twitter ក្រុមហ៊ុនបាន tweet លើអាខោន  @HTCUSA  របស់ខ្លួន។ រូបថតមួយសន្លឹកដែលត្រូវបានគេចែកចាយពីបណ្តាញមួយទៅបណ្តាញមួយបង្ហាញលក្ខណៈទាក់ទាញយ៉ាងខ្លាំង ជាពិសេសមានព័ត៌មានអមមកជាមួយការបំពាក់សមត្ថភាព និងភ្ជាប់សមត្ថភាពដូចជា៖

 

  1. HTC 10 នឹងប្រើ Key ទាំងសងខាង

  2. ប្រើ Home Button នៅចំកណ្តាល

  3. មុខងារស្កែនម្រាមដៃដែលេរចនាកាន់តែប្រណីតនៅពីក្រោយ

  4.  HTC 10 បំពាក់អេក្រង់ទំហំ 5.1 អ៊ីង ប្រភេទ SuperLCD

  5. ប្រើប្រព័ន្ធដំណើរការ Qualcomm Snapdragon 820

  6. រ៉េមទំហំ 4GB  និងភ្ជាប់មេម៉ូរ៉ី 32GB និងអាចថែមមេម៉ូរ៉ីក្រៅបានដោយប្រើកាត micro SD

  7. ក្រៅពីនេះមានបំពង់បំពងសម្លេងបង្កប់ជាមួយកាមេរ៉ាមុខ

image

ស្មាតហ្វូនេះនឹងបង្ហាញជាសារធាណៈនៅថ្ងៃទី 12 ខែមេសាខាងមុខនេះ។