ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy S7 & S7 Edge បំពាក់នូវ Hardware ខ្លាំង ល្បឿនលឿនគ្មានគូប្រៀប

ក្រុមហ៊ុន Samsung បានធ្វើការបង្កើតនូវ Galaxy S7|S7 Edge ដែលអាចជួយការងាររបស់លោកអ្នកបានច្រើន។ ភាពអស្ចារ្យនោះគឺថាស្មាតហ្វូននេះដំណើរការលឿន កម្លាំងខ្លាំង បំពាក់នូវ RAM ធំដែលអាចធ្វើឱ្យកិច្ចការទាំងឡាយដំណើរការទៅដោយរលូនពេញសមត្ថភាពតែម្តង។ លើសពីនេះទៀត វាមានថាមពលថ្មធំដែលអាចដំណើរការបានរយៈពេលវែង។

image

មុខងារមិនជ្រាបទឹក និងការហុយចូលនៃធូលី

អ្នកអាចយកស្មាតហ្វូន Galaxy S7 | S7 Edge តាមខ្លួនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនថាលោកអ្នកធ្វើដំណើរក្រោមទឹកភ្លៀង កំពុងងូតទឹក ឬនៅក្នុងអាងហែលទឹកនោះទេ។ ស្មាតហ្វូននេះអាចស្ថិតនៅជម្រៅ 1.5 ម៉ែត្ររយៈពេល 30 នាទីហើយលោកអ្នកមិនបាច់ភ័យព្រួយទៅលើរឿងខ្លាចទឹកចូលរន្ធ micro USB Ports, រន្ធស្តាប់កាសនោះទេ។

image

កម្លាំងខ្លាំង ល្បឿនដំណើរការលឿន       

ការប្រើប្រាស់នូវ CPU & GPU ដែលមានកម្លាំងខ្លាំង រួមទាំង RAM ទំហំ 4GB បានធ្វើឱ្យធាតុទាំងបីនេះដំណើរការជាមួយគ្នាបានល្អឥតខ្ចោះ។ មិនថាលោកអ្នកលេងហ្គេមធំៗ ការទស្សនាវីដេអូអនឡាញ អ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងល្បឿនលឿន និងរលូនជានិច្ច។ ស្មាតហ្វូនរបស់អ្នកគឺអស្ចារ្យជានិច្ច។ បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននោះគឺ CPU លឿនជាងមុន 30%, GPU លឿនជាងមុន 64% និង RAM ធំជាងមុន 1GB ។

image

ការបន្ថែមនូវមេម៉ូរីបានទំហំធំដល់ទៅ 128GB

ស្មាតហ្វូននេះទ្រទ្រង់នូវការប្រើប្រាស់នូវ microSD ដែលអ្នកអាចធ្វើការបន្ថែមបានទៅតាមទំហំណាមួយដែលលោកអ្នកពេញចិត្ត។​អ្នកនឹងមិនចាំបាច់លុបទិន្នន័យដែលមាននៅក្នុងទូរស័ព្ទរបស់អ្នកនោះទេ ព្រោះមនុស្សភាគច្រើនចូលចិត្តទស្សនាវីដេអូដែលមានរយៈពេលវែង។

image

image

ក្រុមហ៊ុន Samsung បានធ្វើការរចនានៅត្រង់កន្លែងដាក់ស៊ីមមានពីរថតប្រសិនបើលោកអ្នកចង់បានទិន្នន័យបន្ថែមគ្រាន់តែដាក់មេម៉ូរីចូល និងស៊ីមកាតជាការស្រេច។ ប្រសិនបើចង់បានប្រព័ន្ធទូរស័ព្ទពីរផ្សេងគ្នាក៏បានដែរ ហើយលោកអ្នកមិនចាំបាច់ក្នុងការបិទបើកទូរស័ព្ទទៀតនោះទេនៅពេលដែលធ្វើការផ្លាស់ប្តូរស៊ីម។

ក្រុមហ៊ុន Samsung បានធ្វើការបង្កើតនូវ Galaxy S7|S7 Edge ដែលអាចជួយការងាររបស់លោកអ្នកបានច្រើន។ ភាពអស្ចារ្យនោះគឺថាស្មាតហ្វូននេះដំណើរការលឿន កម្លាំងខ្លាំង បំពាក់នូវ RAM ធំដែលអាចធ្វើឱ្យកិច្ចការទាំងឡាយដំណើរការទៅដោយរលូនពេញសមត្ថភាពតែម្តង។ លើសពីនេះទៀត វាមានថាមពលថ្មធំដែលអាចដំណើរការបានរយៈពេលវែង។