ព័ត៌មាន

ក្រុមផលិតស្មាតហ្វូន Xiaomi ផលិតខ្សែរពាកដៃដំបូង

អ្នកផលិតស្មាតហ្វូន Xiaomi បានបន្ថែមសក្តានុពលរបស់ខ្លួនលើខ្សែរពាក់ដៃមួយមុខទៀត ដែលនឹងបង្ហាញក្នុងពេលឆាប់ខាងមុខនេះ។ តើ Mi Band 2  មានមុខងារអ្វីខ្លះ?

លើវ៉ិបសាយប្រទេសចិនបានបញ្ជាក់ថា បណ្តាញសារព័ត៌មានបានចុះទៅសម្ភាសន៍អគ្គនាយកលោក  Wang។ លោក Wang បានធ្វើការជាមួយក្រុមផលិត Xiaomi លើខ្សែរពាក់ដៃ Mi Band ដំបូង ហើយឧបករណ៍នេះនឹងបង្ហាញជាផ្លូវការក្នុងរយៈពេលពីរខែខាងមុខទៀត។

លោក Wang បានបន្តទៀតថា វាមានមុខងារតាមដានសុខភាព ហើយថែមទាំងអាចភ្ជាប់ជាមួយស្មាតហ្វូនបានថែមទៀតផង។ ខ្សែរពាក់ដៃនេះជាឧបករណ៍ពាក់ដំបូងរបស់ក្រុមហ៊ុន  Xiaomi ក្រៅពីស្មាតហ្វូន។ ក្នុងការផលិតខ្សែរពាក់ដៃផងដែរ ក្រុមហ៊ុន Xiaomi បានធ្វើការយ៉ាងយកចិត្តទុកដាក់ និងពិសោធន៍ជាមួយក្រុមហ៊ុនដៃគូរធំរបស់ខ្លួនមួយចំនួនផ្សេងទៀត។ 

image