ព័ត៌មាន

បទពិសោធន៍ថ្មីនៃការប្រើប្រាស់ Shortcuts នៅលើ Galaxy S7

ក្នុងការផលិតនូវស្មាតហ្វូននេះ ក្រុមហ៊ុន Samsung បានចំណាយរយៈពេលយូរដើម្បីទទួលបាននូវផលិតផលបច្ចេកវិទ្យាដ៏អស្ចារ្យ និងទំនើបបំផុតដែលជាអ្វីដែលអ្នកត្រូវការ ចង់បាន។ ការគ្រប់គ្រងទៅលើ Shortcuts នឹងជួយឱ្យការងាររបស់អ្នកដំណើរការបានយ៉ាងរលូនផងដែរ។

  image

នៅត្រង់គែមរបស់ស្មាតហ្វូននេះសុទ្ធតែផ្ទុកនូវ Shortcuts ដែលជួយលោកអ្នកក្នុងការប្រតិបត្តិការងារបានរហ័ស និងលឿនបំផុត។ ជាមួយនឹងការប្រើប្រាស់នូវ Apps Edge អ្នកអាចធ្វើការបង្កើតនូវ Shortcuts ចំនួន 10 និង Folders ជាច្រើនទៀត។ការគ្រប់គ្រងការងារ Shortcuts ទាំងនេះគឺសកិ្តសមបំផុតនៅក្នុងការប្រើប្រាស់ចេញពីប្រអប់ដៃរបស់អ្នក។ ប្រសិនបើអ្នកចង់បានទំហំធំឬតូច គ្រាន់តែចូលទៅកាន់ Setting រួចធ្វើការកំណត់នូវទំហំរបស់វាជាការស្រេច។

 image

ការប្រើប្រាស់នូវ Tasks Edge គឺពិតជារហ័ស និងងាយស្រួលបំផុតដោយគ្រាន់តែដាក់កម្មវិធីដែលអ្នកពេញចិត្ត ឬ Contacts ហើយអ្វីគ្រប់យ៉ាងគឺប្រើប្រាស់ចេញពីផ្នែកនៃគែមកោងរបស់ទូរស័ព្ទវិញ។ វាផ្តល់នូវភាពរហ័ស លឿនក្នុងការថតរូប Selfies ឬការខលទូរស័ព្ទជាដើម។

 image

នៅពេលដែលលោកអ្នកត្រូវការវាស់នូវទំហំរបស់តុធ្វើការ ជញ្ជាំង ឬវត្ថុនាៗរបស់អ្នក ការប្រើប្រាស់នូវ Quick Tools ពិតជាអាចជួយការងារទាំងនោះបានព្រោះវាមានខ្នាតត្រឹមត្រូវដូចការវាស់បន្ទាត់ដែរ។

  image

អ្នកនៅតែទទួលបានព័ត៌មានជានិច្ចជាមួយនឹងមុខងារ AOD គ្រប់ពេលដែលអ្នកសម្លឹងទៅកាន់ទូរស័ព្ទរបស់អ្នកដោយមិនចាំបាច់ចុចបើកនោះទេ។ វាមានភាពឆ្លាតវៃ ហើយធ្វើការដោយស្វ័យប្រវត្តិចំនែកការប្រើប្រាស់ថាមពលថ្មវិញគឺតិចបំផុត។ 

លោកអ្នកអាចធ្វើការជ្រើសរើសនូវព័ត៌មានអ្វីដែលលោកអ្នកចង់ធ្វើការបង្ហាញនៅលើអេក្រង់ទូរស័ព្ទបានដូចជាម៉ោង ប្រតិទិន ឬរូបភាពជាដើម។

 image

ប្រសិនបើលោកអ្នកនៅមិនទាន់ពេញចិត្តជាមួយនឹងស្ទាយ៍ទាំងអស់នេះ អ្នកអាចធ្វើការដោនឡូតនូវ Themes ជាច្រើនថ្មីដែលស្ថិតនៅក្នុង Theme Store ដែលស្រស់ស្អាតបំផុតរបស់ស្មាតហ្វូន Galaxy S7 | S7 Edge ។ 

ក្រុមហ៊ុន​ Samsung ក៏បានធ្វើការបង្កើតនូវ Accessories ដ៏ស្រស់ស្អាតសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Galaxy S7 | S7 Edge របស់អ្នកផងដែរដូចជា​សម្បកឆ្លាតវៃដែលអាចបង្ហាញនូវម៉ោង និងការពារអេក្រង់ទូរស័ព្ទរបស់អ្នកបានថែមទៀត។