ព័ត៌មាន

អ្នកណាក៏ថាសាមសុង Galaxy S7 និង S7 edge ជាទូរស័ព្ទឡូយអស្ចារ្យ

បន្ទាប់ពីមានវត្តមាននៅក្នុងទីផ្សារថ្មីៗនេះ ទូរស័ព្ទទាំងពីរស៊េរីរបស់សាមសុងទទួលបានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក។ ពួកគេពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ ក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះ។

គេហទំព័ររបស់អាមេរិច CNNMoney ក៏បានបង្ហាញពីការស្ទង់មតិរបស់អតិថិជនដែលនិយាយថាទូរស័ព្ទ ទាំងពីរសេ៊រីរបស់សាមសុងពិតជាទូរស័ព្ទដ៏ល្អបំផុតហើយអតិថិជនគ្រប់គ្នាពិតជាមិនធ្លាប់បានប្រើប្រាស់ទូរស័ព្ទប្រភេទនេះពីមុនមកនេាះឡើយ។ វាមានកាមេរ៉ាទំនើប ថ្មប្រើបានយូរ ប្រព័ន្ធដំណើរការលឿន ហើយមានអេក្រង់ ភ្លឺច្បាស់។ លក្ខណៈពិសេសរបស់ទូរស័ព្ទដែលអាចបន្ថែមអង្គចងចាំនិងការពារទឹកជ្រាប បានធ្វើឲ្យទូរស័ព្ទមួយ នេះ កាន់តែត្រូវគេចាប់អារម្មណ៍កាន់តែខ្លាំង។

image

ទីភ្នាក់ងារព៌ត័មានរបស់អៀរឡង់ឈ្មេាះ RTE បានព័ណ៌នាថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូងគេពីទូរស័ព្ទ S7 Edge នោះគឺរូបរាងដ៏អស្ចារ្យរបស់វា។ គ្មានអ្វីគួរឲ្យសង្ស័យឡើយ វាជាទូរស័ព្ទដែលមានរូបរាងស្អាតជាងគេ នៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះ ដោយសារតែត្រូវបានផលិតពីកែវនិងលោហៈដែលមើលទៅមានភាពទាក់ ទាញបំផុត ហើយមើលទៅពិតជាទូរស័ព្ទកាលីបខ្ពស់។

image

ចំណែកឯគេហទំព័រ Yahoo Finance ដែលធ្វើការស្ទង់មតិរបស់អតិថិជនបានលើកឡើងថា សាមសុង Galaxy S7 ជាទូរស័ព្ទដែលអ្នកប្រើប្រាស់បានឲ្យចំណាត់ថ្នាក់ខ្ពស់ជាងគេ ដោយសារទូរស័ព្ទទនេះអាចការពារការជ្រាបទឹក ហើយថែមអង្គចងចាំបានទៀតផង។ អ្នកប្រើប្រាស់ឲ្យចំណាត់ថ្នាក់ខ្ពស់បំផុតទៅលើថ្មដែលប្រើបានយូរក៏ដូចជា មុខងារផ្សេងៗទៀតរបស់ទូរស័ព្ទទាំងពីរនេះផងដែរ។ Samsung Galaxy S7 និង S7 edge មិិនត្រឹមតែជាទូរស័ព្ទ ដ៏ល្អបំផុតរបស់សាមសុងនេាះទេ តែទំនងជាទូរស័ព្ទដ៏ល្អបំផុតរបស់ពិភពលោក។

image

ដោយធ្វើការប្រៀបធៀបជាមួយទូរស័ព្ទផ្សេងដទៃទៀត គេហទំព័រ Trustedreview បានលើកឡើងថា ទូរស័ព្ទទាំងពីរស៊េរីនេះ ពិតជាទូរស័ព្ទដែលស្ទើរតែល្អឥតខ្ចេាះ ហើយធ្វើឲ្យទូរស័ព្ទរបស់ក្រុមហ៊ុន ធំៗដូចជា LG G5, HTC One M10 សូម្បីតែ Apple iPhone 7 ពិបាកនឹងយកឈ្នះបានដោយងាយ។ វាមានរូបរាងឡូយអស្ចារ្យ ហើយធ្វើឲ្យសូម្បីតែ iPhone 6S Plus ក៏មើលទៅហួសសម័យ និងគួរឲ្យ ធុញទ្រាន់។

image

លក្ខណៈពិសេសៗរបស់ទូរស័ព្ទទាំងពីរនេះក៏បានធ្វើឲ្យគេហទំព័រ Business Insider ចាប់អារម្មណ៍ខ្លាំងផងដែរ ដោយបានលើកយកនូវមុខងារមួយចំនួនដែលសាមសុង Galaxy S អាចធ្វើបាន ប៉ុន្តែទូរស័ព្ទ iPhone មិនអាច ធ្វើបានដូចជា៖ ការការពារការជ្រាបទឹក ការសាកថ្មបានលឿន ការសាកថ្មដោយមិនប្រើខ្សែ កាមេរ៉ា ច្បាស់និងអាចចាប់យករូបភាពបានលឿនជាង iPhone 6s សមត្ថភាពថតរូបនៅក្នុងកន្លែងងងឹតបានច្បាស់ល្អ អាចបន្ថែមអង្គចងចាំបាន សមត្ថភាពថ្មកាន់តែខ្លាំងជាងមុន ព្រមទាំងមុខងារ Always On Display ជាដើម។

image

នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះសាមសុងមានការផ្តល់ជូនបន្ថែមជាច្រើនអតិថិជនដែលទិញទូរស័ព្ទសាមសុង Galaxy S7 ឬក៏ Galaxy S7 Edge ដូចជាការថែមជូននូវអង្គចង់ចាំទំហំ៦៤ជីហ្កាបាយ សុីមCellcard ដែលមានទឹក ប្រាក់ 360 ដុល្លាអាមេរិច និងការបង់រំលស់គ្មានការប្រាក់ជាមួយធនាគាឯកទេស អុីអន ។

ឯកសារយោង៖

  1. http://www.rte.ie/news/business/2016/0401/778810-review-samsung-galaxy-s7-edge/

  2. http://finance.yahoo.com/news/samsung-galaxy-s7-smartphones-top-100011120.html;_ylt=AwrXnCerwQBXhiEAzILQtDMD;_ylu=X3oDMTByYnR1Zmd1BGNvbG8DZ3ExBHBvcwMyBHZ0aWQDBHNlYwNzcg–

  3. http://money.cnn.com/2016/03/22/technology/samsung-galaxy-s7/index.html

  4. http://www.trustedreviews.com/samsung-galaxy-s7-edge-review

  5. http://www.businessinsider.com/10-things-galaxy-s7-can-do-iphone-cant-2016-2

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com