ព័ត៌មាន

ស្ងាត់​ៗ Huawei Y5 II បង្ហាញខ្លួនជាមួយអេក្រង់ទំហំ 5.0 អ៊ីង ស្រួលប្រើ

តើម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei មានលក្ខណៈពិសេសអ្វីខ្លះ? អ្នកប្រាកដជាមិនខកបំណងនោះទេជាមួយស្មាតហ្វូនជំនាន់ថ្មី មានឈ្មោះថា​ Huawei Y5 II។

ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានប្រកាសជាផ្លូវការថ្ងៃនេះ។ អ្វីដែលសំខាន់ស្មាតហ្វូននេះបាននាំមកជាមួយមុខងារ ការបំពាក់ ការភ្ជាប់ជាច្រើន។​ ស្មាតហ្វូន Huawei Y5 II  ជាស្មាតហ្វូនជំនាន់ក្រោយដែលបានភ្ជាប់បណ្តាញ 3G  និង  4G ដែលបំពេញតម្រូវការប្រើប្រាស់អ៊ិនធើណេតបានក្នុងល្បឿនលឿន។ អ្នកប្រាកដជាពេញចិត្តជាមួយអេក្រង់ទំហំ 5.0 អ៊ីង ផ្តល់នូវកម្រិតបង្ហាញ 1280 x 720 ភិចសែល លើអេក្រង់ប្រភេទ HD IPS។ ប្រព័ន្ធដំណើរការរបស់វាទទួលស្គាល់ថាពេញនិយម ជាប្រភេទ quad-core MediaTek MT6582 ដែលមានល្បឿន 1.3GHz។ សម្រាប់ការផ្ទុកទិន្ន័យបានគ្រប់ប្រភេទមិនងាយពេញនោះ ស្មាតហ្វូននេះភ្ជាប់រ៉េមទំហំ 1GB និងមេម៉ូរ៉ីទំហំ 8GB។

image

ស្មាតហ្វូននេះបានបង្ហាញនូវភាពស៊ីវីល័យរបស់ខ្លួនដោយមានកម្រាស់តែ  8.9mm និងទំងន់ 135 ក្រាម។ សម្រាប់អ្នកចូលចិត្តថតរូប អាចថតរូបបានយ៉ាងសប្បាយរីករាយ ផ្តិតយកនូវទស្សនីយ៍ភាពស្រស់ត្រកាលលើកាមេរ៉ាក្រោយទំហំ​ 8  មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល។ អ្នកប្រើស្មាតហ្វូននេះចំណេញណាស់ ទិញតែទូរស័ព្ទមួយមានភ្ជាប់ជើងស៊ីមកាតចំនួនពីរ និងកាន់ថ្មដោយថាមពលថ្មរបស់វា2200mAh។

ស្មាតហ្វូននេះប្រើអង្គប្រតិបត្តិការ Android 5.1 Lollipop OS ជាមួយ  EMUI 3.1 ។ ក្រុមហ៊ុនបានដាក់បង្ហាញ និងលើកពីលក្ខណៈពិសេសរបស់ស្មាតហ្វូន ប៉ុន្តែមិនទាន់បានប្រកាសតម្លៃលក់ចេញនៅឡើយទេ។

អត្ថបទ៖ Huawei

ប្រែសម្រួលដោយ៖ លក្ខិណា