ព័ត៌មាន

មតិខមិនបង្ហាញពីភាពចូលចិត្ត Acer Liquid Zest Plus

 

ក្រុមហ៊ុន Acer បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ​ហើយស្មាតហ្វូននោះមានឈ្មោះថា Liquid Zest Plus បំពាក់អេក្រង់ទំហំ 5.5 អ៊ីង។

 

លើបណ្តាញវ៉ិបសាយក្រុមហ៊ុន Acer បានបង្ហាញស្មាតហ្វូនបំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ HD។​ ស្មាតហ្វូននេះបានបំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងប្រើថ្មមានថាមពល 5,000 mAh។

សម្រាប់អង្គប្រតិបត្តិការខាងក្នុងស្មាតហ្វូននេះប្រើ Android 6.0 Marshmallow OS  និងភ្ជាប់ GPU ប្រភេទ​ Cortex-A53, Mali-T720។ សម្រាប់ផ្ទុកទិន្ន័យស្មាតហ្វូននេះផ្តល់នូវថាសផ្ទុកទិន្ន័យទំហំ 16GB។ សម្រាប់ថតរូប ស្មាតហ្វូននេះបំពាក់កាមេរ៉ាមុខទំហំ 5  មេហ្គាភិចសែល។ Liquid Zest Plus ភ្ជាប់រ៉េមទំហំ 2GB និងប្រើ Android 6.0 Marshmallow OS។

អ្នកដែលចាប់អារម្មណ៍លើស្មាតហ្វូនបាននិយាយឲ្យដឹងថា ខ្លួនពិតជាពេញចិត្តស្មាតហ្វូនប្រភេទនេះ ជាពិសេសលើការរចនារូបរាង ជាមួយទំហំអេកេ្រង់សមស្របងាយស្រួលប្រើ  រួមជាមួយ ថាមពលថ្មរបស់វាគួរឲ្យចាប់អារម្មណ៍។  

image

អត្ថបទ៖ Acer

ប្រែសម្រួល៖ លក្ខិណា