ក្រុមហ៊ុន Huawei បានបញ្ចេញរូបលោត GIF ដែលជារូបបង្ហាញពីវត្តមានកាមេរ៉ាស្មាតហ្វូនថ្មី។ ស្មាតហ្វូនដែលនឹងបង្ហាញនៅថ្ងៃទី 10 ខែឧសាភា ខាងមុខនេះមានឈ្មោះថា Honor V8។
Honor V8 នឹងបង្ហាញខ្លួននៅពេលឆាប់ខាងមុខនេះ។ វាជាស្មាតហ្វូនដែលបំពាក់អេក្រង់ទំហំ 5.2 អ៊ីង មានកម្រិតបង្ហាញទំហំ 1080 x 1920 ភិចសែល រួមជាមួយដង់តេផ្តល់នូវរូបភាពច្បាស់ៗ ទំហំ 423ppi។ ស្មាតហ្វូននេះប្រើឈីបប្រភេទ Kirin 950 អមមកជាមួយកាមេរ៉ា dual ។ កាមេរ៉ាក្រោយមានទំំហំ 13 មេហ្គាភិចសែលមាន LED flash និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ ស្មាតហ្វូននេះមានមេម៉ូរ៉ីទំហំ 16GB ដែលអាចថែមមេម៉ូរ៉ីក្រៅទំហំ 128GB ដោយប្រើកាត microSD ។ Huawei P9 Lite នឹងប្រើថ្មដែលមានថាមពល 3000mAh ។