ព័ត៌មាន

ក្រុមហ៊ុន Huawei ​នឹងបញ្ចេញស្មាតហ្វូនជំនា់ថ្មី នៅថ្ងៃ១០​ ខែឧសភា

ស្ងាត់ៗ ក្រុមហ៊ុន Huawei ត្រៀមបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីទៀតហើយ​  ជាមួយនឹងរូបរាងទាក់ទាញសាកសមឥតខ្ចោះសម្រាបមនុស្សសម័យថ្មីគ្រប់វ័យ។ ស្មាតហ្វូនជំនាន់ថ្មីចុងក្រោយមានឈ្មោះថា Huawei Honor V8 ដែលនាំមកនូវជាមួយលក្ខណៈពិសេសជាច្រើនសម្រាប់អ្នកប្រើប្រាស់។

 

យោងតាមប្រភពព័ត៌មាន TimesNewsបានឲ្យដឹងថា ស្មាតហ្វូនបីម៉ូដែលដែលបានចុះក្នុងបញ្ចីមានឈ្មោះកូដ  KNT-AL10, KNT-TL10  និង  KNT-AL20។ សម្រាប់ស្មាតហ្វូន KNT-AL10  និង  KNT-TL10  បានបំពាក់អេក្រង់ទំហំ 5.7 អ៊ីង  ប្រភេទ TFT full HD មានកម្រិតបង្ហាញ 1920 X 1080 ភិចសែល។

ស្មាតហ្វូនទាំងនេះនឹងប្រើប្រព័ន្ធខួរក្បាលប្រភេទ octa-core មានល្បឿន 2.3GHz ។ ស្មាតហ្វូនទាំងនេះភ្ជាប់រ៉េមទំហំ 4GB និងភ្ជាប់មកជាមួយមេម៉ូរ៉ីទំហំ 32GB និងអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 128GB តាមរយៈកាត microSD។ ស្មាតហ្វូនទាំងពីរបំពាក់កាមេរ៉ាថតរូបទំហំ 12 មេហ្គាភិចសែល Dual tone LED flash ជាមួយកាមេរ៉មុខទំហំ 8 ​ មេហ្គាភិចសែល និងប្រើថ្មមានថាមពល 3400 mAh។

សម្រាប់ម៉ូដែលមួយទៀតកូដ​ KNT-AL20 បំពាក់អេកេ្រង់ទំងំ 5.7 អ៊ីង មាកម្រិតភាពច្បាស់នៃអេក្រង់ទំហំ  2560 X 1440 ភិចសែល។ ស្មាតហ្វូននេះមានថាមពលដោយ  ប្រព័ន្ធដំណើរការ octa-core ​ Kirin 955 ល្បឿន​ 2.5GHz octa-core។​ ស្មាតហ្វូននេះនាំមកជាមួយរ៉េមទំហំ 4GB  និងបំពាក់មេម៉ូរ៉ីទំហំ  64GB។ កាមេរ៉ារបស់វាត្រូវបានបំពាក់ទំហំ 12 មេហ្គាមភិចសែល និងមានកាមារ៉ាមុខ 8 មេហ្គាភិចសែល។

ស្មាតហ្វូន ទាំងបីម៉ូដែលនេះនឹងដាក់លក់នៅថ្ងៃទី ១០​ ខែឧសភា ខាងមុខនេះហើយ។

image

អត្ថបទ៖ Huawei

សម្រួលអត្ថបទ៖ លក្ខិណា