មនុស្សភាគច្រើនតែងតែនិយមប្រើប្រាស់នូវ iPhone ប៉ុន្តែប្រសិនបើលោកអ្នកដឹងពី 10 ចំណុចនេះនោះលោកអ្នកអាចនឹងប្តូរចិត្តជាថ្មីក្នុងការជ្រើសរើសប្រើប្រាស់នូវ Samsung ជាជាងការប្រើប្រាស់នូវ iPhone ។ តោះចង់ដឹងអានទាំងអស់គ្នា។
បច្ចេកវិទ្យា Dual-Pixel
ក្រុមហ៊ុន Samsung បានទិញនូវបច្ចេកវិទ្យា Dual Pixel ពីក្រុមហ៊ុន Canon សម្រាប់ប្រើប្រាស់នូវលើស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge ដែលអនុញ្ញាត្តឱ្យអ្នកអាចប្រើប្រាស់បានភិចសែលទាំងអស់របស់វាដើម្បីធ្វើការចាប់រូបភាពបាននឹង ការថតរូបដែលផ្តល់ពន្លឺបានស្មើរគ្នា។
ការទ្រទ្រង់ “MicroSD”
អ្វីដែលអ្នកគ្រប់គ្នាចង់បាននោះគឺពេលនេះ ទូរស័ព្ទ Galaxy S7 អាចធ្វើការពង្រីកភ្ជាប់បន្ថែមម៉េមូរីបានហើយដោយប្រើប្រស់នូវ microSD Card Slot ។ Slot នេះអាចដាក់នៅក្នុង SIM Card Tray ហើយអ្នកអាចដាក់ microSD កាតបានទំហំដល់ទៅ 200GB សម្រាប់រក្សាទុកកម្មវិធីជាច្រើនរបស់អ្នក និងឯកសារចាំបាច់មួយចំនួនទៀត។
កាមេរ៉ា Aperture កាន់តែប្រសើរ
កាមេរ៉ា Samsung ប្រើប្រាស់នូវ f/1.7 ដែលល្អជាងកាមេរ៉ា iPhone ដែលប្រើប្រាស់នូវ f/2.2 ដែលមានន័យថា Samsung Galaxy S7 អាចធ្វើការចាប់រូបភាពបានច្បាស់ល្អនៅត្រង់ទីតាំងដែលមានពន្លឺតិច។
Auto-Focus ចាប់រូបភាពបានលឿនបំផុត
ទូរស័ព្ទ Galaxy S7 អាចប្រើប្រាស់នូវ Autofocus ដែលអាចចាប់រូបភាពបានលឿនជាងទូរស័ព្ទ iPhone 6s ជាពិសេសនៅត្រង់កន្លែងដែលមានពន្លឺតិច។ វាពិតជាសំខាន់ណាស់នៅពេលដែលអ្នកព្យាយាមថតរូបអ្វីមួយឱ្យបានលឿននោះ។
ថាមពលថ្មខ្លាំង
ទូរស័ព្ទ Galaxy S7 ភ្ជាប់ជាមួយនឹងថ្មដែលមានកម្លាំង 3,000mAh ហើយ S7 Edge ភ្ជាប់ជាមួយនឹងថ្មដែលមានកម្លាំង 3,600mAh ហើយរាងស្មាតហ្វូនទាំងពីរនេះគឺស្តើងបំផុត។ ចំនែក iPhone 6s វិញប្រើប្រាស់ថ្មកម្លាំង 1,715 mAh ហើយ iPhone 6s Plus ប្រើប្រាស់ថ្មកម្លាំង 2,750mAh ។
ប្រព័ន្ធត្រជាក់ (Water Cooling)
បើធ្វើការប្រៀបធៀបជាមួយនឹងទូរស័ព្ទ Galaxy S6 ឃើញថា ការដំណើរការ CPU គឺលឿនជាងមុនដល់ទៅ 30% ពិសេសការដំណើរការក្រាហ្វិក 3D វិញគឺលឿនជាងមុន 64% ។ ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវប្រព័ន្ធ Water Cooling សម្រាប់ជំនួយដល់ស្មាតហ្វូន Galaxy S7 ដែលមិនមានបំពាក់នូវប្រព័ន្ធនេះនោះទេនៅលើទូរស័ព្ទ iPhone ។
ការបញ្ចូលថាមពលបានលឿន
ទូរស័ព្ទ Galaxy S7 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Fast-Charging Battery ដែលអាចធ្វើការដំណើរការ ឬផ្អាកដំណើរការបានទៅតាមការកំណត់របស់អ្នកប្រើប្រាស់។ អ្វីដែលអស្ចារ្យនោះគឺការបញ្ចូលថាមពលត្រឹមតែ 30នាទី អ្នកនឹងទទួលបានថាមពលដល់ទៅជាង 60% ។ មុខងារនេះមិនមានបំពាក់នៅលើទូរស័ព្ទ iPhone 6s នោះទេ។
ការបញ្ចូលថ្មតាម Wireless Charging បានលឿន
ថាមពលថ្មរបស់ Galaxy S7 អាចធ្វើការបញ្ចូលបានលឿនតាមរយៈ Wireless Charging ។ ក្រុមហ៊ុន Samsung បានអះអាងថា ការបញ្ចូលតាម Wireless គឺលឿនជាងតាមការបញ្ចូលថាមពលតាមខ្សែ។ មុខនេះមិនមាននៅលើទូរស័ព្ទ iPhone 6s នោះទេ។
Samsung Pay អាចដំណើរការបាននៅលើ Credit Card Readers
ពេលនេះ បច្ចេកវិទ្យា Samsung Pay អាចដំណើរការបានជាមួយនឹង Credit Card Reader ស្ទើរតែទាំងអស់ ដែលមានន័យថាអ្នកអាចចំណាយការចាយវាយរបស់អ្នកជាមួយនឹងទូរស័ព្ទ Samsung Galaxy S7|S7 Edge បានស្ទើរតែគ្រប់ទីកន្លែង។ ចំនែក Apple Pay របស់ iPhone វិញអាចដំណើរការបាននៅលើ Credit Card ថ្មីដែលប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា Near-Field Communication (NFC) តែប៉ុណ្ណោះ។
បើនិយាយពី Samsung វិញគឺមិនត្រូវការប្រព័ន្ធ NFC សម្រាប់ប្រើប្រាស់នៅលើ Samsung Pay នោះទេ ឬអាចនិយាយបានថា ការចំណាយចាយលុយតាមរយៈ Galaxy S7 គឺអស្ចារ្យ ងាយស្រួលជាង iPhone ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសពីការពង្រីកបច្ចេកវិទ្យា Samsung Pay ដើម្បីអាចធ្វើការប្រើប្រាស់នៅលើទីផ្សារពិភពលោកបាននាពេលខាងមុខឆាប់ៗនេះ។
បច្ចេកវិទ្យា Virtual Reality (VR)
នៅពេលដែលនិយាយរឿងបច្ចេកវិទ្យា VR មានតែក្រុមហ៊ុន Samsung មួយគត់ដែលជាក្រុមហ៊ុនតំបូងធ្វើការស្រាវជ្រាវពីបច្ចេកវិទ្យានេះហើយបានដាក់ឱ្យដំណើរការបានយ៉ាងជោគជ័យនៅលើទូរស័ព្ទ Galaxy S7 ។ មនុស្សមួយចំនួនធំបានសាកល្បងប្រើប្រាស់នូវ Gear VR ហើយសូម្បីតែលោក Mark Zuckerberg ដែលជា CEO របស់ Facebook ក៏បានធ្វើការសាកល្បងប្រើប្រាស់បច្ចេកវិទ្យា Gear VR ជាមួយនឹងបណ្តាញសង្គមផងដែរដើម្បីធ្វើការពង្រឹងភាពជាដៃគូរវាង Facebook និងបច្ចេកវិទ្យា Oculus របស់ Samsung ។ ខណៈពេលនេះ Apple ក៏កំពុងតែចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា VR នេះផងដែរ៕