ព័ត៌មាន

Gear 360 កាមេរ៉ាជំនួយល្អបំផុតសម្រាប់ Galaxy S7 & S7 Edge

image

ភាពអស្ចារ្យដែលអ្នកនឹកស្មានមិនដល់

ការថតរូបភាព ឬវីដេអូយ៉ាងល្អឥតខ្ចោះជាមួយនឹងឧបករណ៍ Gear 360 ដែលអាចប្រើប្រាស់បានជាមួយ Gear VR និងទូរស័ព្ទស្មាតហ្វូន Galaxy របស់លោកអ្នកដើម្បីផ្តិតយកនូវការចងចាំដែលល្អបំផុតមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។

 image

កម្រិតរូបភាពល្អឯកជាមួយនឹង Gear 360

ឧបករណ៍កាមេរ៉ា​ Gear 360 ពិតជាអាចធ្វើការផ្តិតយករូបភាពបានយ៉ាងស្អាតបែបធម្មជាតិ និងប្រណិតបំផុត។ ការថតរូបក្នុងបរិវេណ 360 ដឺក្រេបានយ៉ាងងាយស្រួល និងតាមចិត្តរបស់លោកអ្នក ដែលនេះពិតជាការចងចាំដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់អ្នក។

 image

ពិភពលោកកាន់តែស្រស់ស្អាតជាមួយនឹងកាមេរ៉ា Dual Lens

កាមេរ៉ា​ Lens ខាងមុខ និងខាងក្រោយរបស់ Gear 360 អាចធ្វើការផ្តិតរូបភាពបានទម្រង់ផ្តេក និងបញ្ឈរបានកាន់តែងាយស្រួលគឺអាចវិលបានមុំ 360 ដឺក្រេដោយគ្មានបញ្ហានោះទេ។ វាអាចធ្វើការផ្តិតយករូបភាព វីដេអូដែលគ្រាន់តែធ្វើការបញ្ជាពីស្មាតហ្វូនរបស់លោកអ្នកតែប៉ុណ្ណោះ។

image