ព័ត៌មាន

ការភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលបំផុតរវាង Galaxy S7 និង Gear 360

សម្រាប់ការប្រើប្រាស់ជាមួយនឹងកាមេរ៉ា Gear 360 គឺលោកអ្នកគ្រាន់តែធ្វើការភ្ជាប់ស្មាតហ្វូន Galaxy របស់អ្នកជាមួយនឹងប្រព័ន្ធ Bluetooth រួចធ្វើការប្រើប្រាស់នូវ Wi-Fi ដោយផ្ទាល់តែម្តងដើម្បីធ្វើការបញ្ជាទៅលើ Gear 360 និងការបញ្ជូន Files មកកាន់ស្មាតហ្វូនរបស់អ្នក។

 image

ការប្រើប្រាស់កាន់តែងាយស្រួល

ការថតរូបភាព ឬវីដេអូតាមរយៈការប្រើប្រាស់នូវ Live View Mode រួចធ្វើការភ្ជាប់ជាមួយនឹងស្មាតហ្វូន Galaxy របស់លោកអ្នក ហើយចែករំលែកនៅលើអនឡាញ។ វាពិតជាសាមញ្ញ និងងាយស្រួលបំផុតនៅក្នុងការប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Galaxy ឬ PC របស់អ្នក។

 image

លើសពីនេះទៀត Gear 360 ក៏អាចធ្វើការប្រើប្រាស់បានជាមួយនឹងកម្មវិធី Google Street View App ដែលមានន័យថាអ្នកអាចធ្វើការថតរូប និងធ្វើការបង្ហោះដោយផ្ទាល់នៃរូបភាពទាំងនោះទៅកាន់ Street View ដើម្បីបង្ហាញគ្រប់គ្នានៅលើពិភពលោកទាំងមូលពីកន្លែងដ៏ស្រស់ស្អាតនេះ។ 

image