ព័ត៌មាន

តើលោកអ្នកដឹងអ្វីខ្លះពី Gear 360?

បច្ចេកវិទ្យា Single Lens Mode

នៅពេលខ្លះ ការចាប់យករូបភាព វីដេអូអំពីទីកន្លែងណាមួយបានបញ្ជាក់ពីអត្ថន័យរូមនៃទីកន្លែងនោះ និងសាច់រឿងជាច្រើនទៀតដែលពាក់ព័ន្ធនឹងរូបភាពមួយសន្លឹក។ អ្នកអាចធ្វើការប្រើប្រាស់នូវកាមេរ៉ាជំនួយ Gear 360 នេះដើម្បីធ្វើការថតរូបភាព វីដេអូត្រង់មុំណាមួយក៏បានដែលអ្នកពេញចិត្តដើម្បីបង្ហាញពិភពលោកទាំងមូលបានផងដែរ។

 image

ការផ្តិតរូបភាព វីដេអូកម្រិតច្បាស់បំផុត

នៅពេលដែលលោកអ្នកធ្វើការជួបជុំជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសារនៅថ្ងៃពិសេសនាៗ លោកអ្នកពិតជាតែងផ្តិតយកនូវរូបភាព វីដេអូដែលបង្ហាញពីការចងចាំដែលមិនអាចបំភ្លេចបាន។ ជាមួយនឹងឧបករណ៍ Gear 360 លោកអ្នកអាចធ្វើការថតរូបភា ឬវីដេអូបានកម្រិតច្បាស់ដល់ទៅ 3840 x 1920 ភិចសែល (ការថតវីដេអូ) ចំនែករូបភាពសន្លឹកវិញគឺមានទំហំដល់ទៅ 30MB ។

 image

ទស្សនីយភាពច្បាស់ រស់រវើក

ឧបករណ៍ Gear 360 បានភ្ជាប់ជាមួយនឹង Lens F2.0 ដែលផ្តល់លក្ខណៈពិសេសសម្រាប់លោកអ្នកក្នុងការផ្តិតយកនូវរូបភាព វីដេអូបានយ៉ាងល្អឥតខ្ចោះទាក់ភ្នែកជាទីបំផុតបានគ្រប់ទីកន្លែងនៅលើពិភពលោក។

  image

ជំនួយការដ៏ឆ្លាតវៃ

លោកអ្នកអាចធ្វើការយកឧបករណ៍ Gear 360 នេះដាក់តាមខ្លួនបានគ្រប់ទីកន្លែងនៅពេលដែលចេញទៅខាងក្រៅ ឬដើរកម្សាន្តជាមួយនឹងមិត្តភក្តិ។ Gear 360 បានទទួលស្គាល់ IP53 Certificate ទៅលើមុខងារការពារការជ្រាបចូលនៃធូលី និងការជ្រាបទឹកបានថែមទៀត។

image