ព័ត៌មាន

Samsung Galaxy J7 និង​ LG K10 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 18 ខែនេះ!

តាមប្រភពពី T-Mobile បានបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy J7 និង​ LG K10 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 18 ខែឧសភានេះហើយ។ Galaxy J7 បំពាក់នូវ RAM ទំហំ 2GB និងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.1 Marshmallow អេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720p Super AMOLED Touchscreen រួមទាំងកាមេរ៉ាខាងក្រោយ 13MP អមជាមួយនឹង​ Flash ហើយកាមេរ៉ាខាងមុខទំហំ 5MP ប្រើប្រាស់នូវប្រព័ន្ធ​ 4G ហើយថ្មវិញគឺទំហំដល់ទៅ 3,000 mAh ។

image

ចំនែក LG K10 វិញមានអេក្រង់ទំហំ 5.3 អ៊ីងកម្រិតភាពច្បាស់ 720p ដូចគ្នា ប៉ុន្តែវាមានកាមេរ៉ាខាងក្រោយទំហំត្រឹមតែ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP រួមទាំង Storage ទំហំ 16GB និងមានថ្មកម្លាំង 2200 mAh ។ យ៉ាងណាមិញ តម្លៃរបស់វានៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយនោះទេ៕