បន្ទាប់ពីស្មាតហ្វូន Galaxy S7 Edge Injustice Edition លេចលឺដំណឹងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ពេលនេះក្រុមហ៊ុន Samsung បានធ្វើការប្រកាសពត៌មាននេះជាផ្លូវការហើយ។ ស្មាតហ្វូននេះមានពណ៌ខ្មៅដ៏ស្រស់ស្អាត ស្រោបជាមួយនឹងពណ៌មាស ជាពិសេសមានឡូហ្គូរូប Batman នៅខាងក្រោយថែមទៀត។
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះបានចុះផ្សាយថា “យើងពិតជាសប្បាយរីករាយដែលបានសហការជាមួយនឹងក្រុមហ៊ុន Warner Bros Interactive Entertainment ដែលផ្តល់នូវ Edition ថ្មីសម្រាប់ស្មាតហ្វូន Galaxy S7 Edge ។ Samsung នឹងផ្តល់នូវស្មាតហ្វូនដែលអស្ចារ្យបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ហើយវាជាបំណងរបស់អ្នកគាំទ្រផងដែរ។”
ក្រៅពីស្មាតហ្វូនមួយនេះ វានៅមានភ្ជាប់ជាមួយនឹង GEAR VR ជាពិសេសរួមទាំង Injustice Credit Card និង Vouchers Oculus VR ថែមទៀត ។ ស្មាតហ្វូនមួយនេះនឹងដាក់លក់ជាផ្លូវការនៅប្រហែលជាខ្ទង់សប្តាហ៍ទី 2 នៃខែក្រោយនេះ ហើយគ្រោងនឹងវាយលុកទីផ្សារនៅចិន សិង្ហបុរី កូរ៉េ អាមេរិចឡាទីន និងរុស្សី៕
វីដេអូ៖