ព័ត៌មាន

Samsung Galaxy J3 (2017) បង្ហើបដំណឹងដោយ TENAA – “អេក្រង់ 5.1 អ៊ីងកញ្ចក់ sAMOLED”

តើលោកអ្នកចង់ដូរស្មាតហ្វូនថ្មីសម្រាប់ឆ្នាំ 2016 ដែរឬទេ? ពេលនេះ TENAA បានបង្ហើបពីស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា Samsung Galaxy J3 (2017) ដែលត្រៀមខ្លួនប្រកាសជាផ្លូវការនៅឆ្នាំក្រោយ។ ស្មាតហ្វូននេះមានពីរស៊េរីគឺលេខកូដ SM-J3110 (សម្រាប់ទីផ្សារពិភពលោក) និងលេខកូដ SM-J3119 (សម្រាប់ទីផ្សារនៅចិន)។

image

Galaxy J3 (2017) មានអេក្រង់ទំហំ 5.1 អ៊ីងជាមួយនឹងកញ្ចក់ Super AMILED (720p​ x 1080p) ហើយវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop អង្គប្រតិបត្តិការល្បឿន 1.2GHz ចំនួន 4 គ្រាប់ អង្គចងចាំទំហំ 2GB និងមាន Storage ទំហំ 16GB រួមទាំងអាចបន្ថែមនូវ microSD កាតបានថែមទៀត។

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 8MP អាចធ្វើការថតរូបកម្រិត 1080p ហើយថែមទាំងមានកាមេរ៉ាខាងមុខទំហំ 5MP សម្រាប់ការថតរូប Selfie បានថែមទៀតផង។ ស្មាតហ្វូនទាំងពីរជំនាន់នេះសុទ្ធតែជាប្រភេទ LTE និងមានថ្មដែលមានកម្រិតថាមពល 2600 mAh ៕