ព័ត៌មាន

Samsung ប្រកាសបង្ហាញ Galaxy S7 និង Galaxy S7 Edge ពណ៌ផ្កាឈូកមាសត្រៀមវាយលុកទីផ្សារអន្តរជាតិនៅខែមិថុនានេះ

ថ្មីៗនេះ លោកអ្នកបានឃើញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S7 និង Galaxy S7 Edge ទាំងពីរស៊េរីដែលមានពណ៌ផ្កាឈូកមាសយ៉ាងស្រស់ស្អាតជាទីបំផុត។ ស្មាតហ្វូនទាំងនេះបានដាក់ឱ្យទិញហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែសម្រាប់ទីផ្សារអន្តរជាតិគឺចាប់ពីខែមិថុនានេះតទៅ។

image

ចំនែកការទិញអនឡាញនៅលើ T-Mobile វិញ ស្មាតហ្វូនស៊េរីពណ៌ផ្កាឈូកមាសទាំងពីរស៊េរីនេះនឹងត្រូវដាក់លក់នៅថ្ងៃទី 23 មិថុនា ហើយលោកអ្នកអាចធ្វើការកក់ទិញចាប់ពីពេលឥឡូវនេះបានជាមួយនឹងការទទួលបាននូវ microSD កាតទំហំ 64GB Free ថែមទៀតផង។