ព័ត៌មាន

ព្រឹត្តិការណ៍ធំមួយទៀតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple នឹងធ្វើឡើងនៅថ្ងៃទី 13 ខែមិថុនាខាងមុខនេះ

ពេលនេះ ក្រុមហ៊ុន​ Apple បានផ្ញើរសំបុត្រអញ្ជើញអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនហើយដែលហៅថា កម្មវិធី WWDC (World Wide Developers Conference) ដែលក្រុមហ៊ុនយក្សមួយនេះគ្រោងនឹងធ្វើការបង្ហាញនូវផលិតផលថ្មីៗ គម្រោងថ្មីៗ កម្មវិធី Software & Hardware ថ្មីៗ កុំព្យូទ័រ និងបច្ចេកវិទ្យាជាច្រើនទៀត។

image

សម្រាប់ព្រឹត្តិការណ៍ខាងមុខនេះ មនុស្សជាច្រើនរំពឹងថា Apple ប្រហែលជាបង្ហាញនូវ MacBook Pro ស៊េរីថ្មីដែលប្រើប្រាស់នូវ OLED Touch Sensitive Bar នៅលើ Keyboard នោះ។ ហើយជាពិសេស iOS ជំនាន់ទី 10 ក៏នឹងអាចត្រូវបានប្រកាសផងដែរ។ មួយវិញទៀត OS X ក៏ត្រូវបានកែឈ្មោះជា MacOS ដែរ។

image

ចំនែកទូរស័ព្ទ iPhone 7 វិញក៏ធ្វើការផ្លាស់ប្តូររូបរាងកាន់តែប្លែកជាងមុន ពិសេសមានកាមេរ៉ាភ្លោះ ហើយមានទំហំចាប់ពី 32GB ឡើងទៀតផង (ទំហំ 16GB លែងមានទៀតហើយ)។ iPhone 7 ប្រហែលជាបង្ហាញខ្លួនមុនពេលដើម្បីត្រៀមខ្លួនសម្រាប់លក់នៅក្នុងទីផ្សារសម្រាប់ពេលវេលាវិសម្សកាលនៅពេលខាងមុខនេះ។

Apple ក៏គ្រោងនឹងធ្វើការបង្ហាញពី Music Service របស់ខ្លួន ពិសេសគឺទំនាក់ទំនងរវាង Apple Watch និង iPhone ។ សូមរង់ចាំមើលទាំងអស់គ្នា តើនៅថ្ងៃទី 13 ខាងមុខនេះ Apple នឹងធ្វើការបង្ហាញនូវបច្ចេកវិទ្យាអ្វីដែលថ្មីខ្លះ?