ព័ត៌មាន

ជឿទេ! Samsung ត្រៀមបង្ហាញ Gear Fit 2 និង Note 6 ជាផ្លូវការក្នុងព្រឹត្តិការណ៍ NYC នៅថ្ងៃស្អែកនេះ

ថ្មីៗនេះ ក្រុមហ៊ុនយក្ស Samsung បានផ្ញើនូវលិខិតអញ្ជើញចូលរួមសម្រាប់ព្រឹត្តិការណ៍ NYC នៅក្នុងទីក្រុងញ៉ូយកនៅថ្ងៃស្អែកនេះហើយ។ នៅក្នុងសំបុត្រអញ្ជើញនេះគ្រាន់តែភ្ជាប់ជាមួយនឹងពាក្យថា “Go, Move, Explore, Create, with Galaxy” ដែលត្រូវបានគេដឹងយ៉ាងច្បាស់ថាជាការប្រកាសបង្ហាញនូវ Gear Fit 2 ។

image

នៅត្រង់ពាក្យថា “Create with Galaxy” បានធ្វើឱ្យមនុស្សមួយចំនួនគិតថា ស្មាតហ្វូន Galaxy Note 6 ដែលអាចនឹងបង្ហាញវត្តមានផងដែរ។ លក្ខណៈពិសេសរបស់ Samsung Gear Fit 2 គឺមានអេក្រង់ទំហំ 1.55 អ៊ីងកញ្ចក់ប្រភេទ Super AMOLED កម្រិតភាពច្បាស់ 216 x 432 ភិចសែល។

វាភ្ជាប់ជាមួយនឹង CPU ល្បឿន 1GHz ប្រភេទ Samsung Dual-Core, អង្គចងចាំទំហំ 512MB និងមាន Storage ទំហំ 2GB ផងដែរ ហើយថ្មវិញគឺទំហំ 200mAh ។ សម្រាប់អ្វីដែលថ្មីបន្ថែមទៀត យើងនឹងរង់ចាំមើលទាំងអស់គ្នានៅថ្ងៃស្អែក ថាតើមានអ្វីដែល Samsung នឹងយកមកបង្ហាញខ្លះទាំងអស់គ្នា។