ព័ត៌មាន

Samsung Galaxy Note 7 នឹងបំពាក់ប្រព័ន្ធស្កែនក្រយ៉ៅដៃ Iris Scanner

ពាក្យចចាមអារ៉ាមជាច្រើនដែលកំពុងតែនិយាយអំពីស្មាតហ្វូន Galaxy Note ស៊េរីថ្មីដែលគេសង្ស័យគ្រប់គ្នាថាវានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA នៅដើមខែកញ្ញាខាងមុខនេះ។ អ្វីដែលគេទាយទុកនោះគឺថា ស្មាតហ្វូន Galaxy Note 7 មានអេក្រង់ទំហំ 5.8 អ៊ីងជាមួយ Screen ប្រភេទ Super AMOLED កម្រិតភាពច្បាស់ 1440p អង្គប្រតិបត្តិការ 6GB កាមេរ៉ាទំហំ 12MP និង Storage ទំហំ 64GB ឬ 128GB ។

image

មួយវិញទៀត ស្មាតហ្វូន Note 7 ថែមទាំងប្រើប្រាស់នូវ IP68 Certification សម្រាប់មុខងារមិនជ្រាបទឹក (Water Protection) និងការហុយចូលធូលីផងដែរ។ ថ្ងៃនេះនៅក្នុង Samsung Galaxy Beta Program បានបង្ហាញពីចំនុចពិសេសមួយទៀតទាក់ទងទៅនឹង Privacy Setting នោះគឺ Iris Scanner ។

image

Iris Scanner ជាបច្ចេកវិទ្យាថ្មីមួយទៀតដែលជំនួយទៅលើផ្នែក Security និងល្បឿនលឿនបំផុត។ Galaxy Note ជំនាន់បន្ទាប់នេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹតិ្តការណ៍ IFA Expo នៅដើមខែកញ្ញាខាងមុខនេះ៕