ក្រុមហ៊ុន ZTE បានបង្ហាញស្មាតហ្វូន Android 5.1 ថ្មី ដែលមានឈ្មោះថា ‘Blade A2’។ ‘Blade A2’ មានការរចនាអេក្រង់ធំទូលាយ ជាពិសេសបានបង្ហាញភាពសាកសមសម្រាប់ មនុស្សគ្រប់វ័យ។
‘Blade A2’ ជាស្មាតហ្វូនជំនាន់ថ្មីបំពាក់អេក្រង់ទំហំ 5.0 អ៊ីង មានកម្រិតបង្ហាញ 1280 x 720 HD និងប្រអេក្រង់រាងកោង IPS 2.5D។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ octa-core MediaTek MT6750 64-bit មានល្បឿន 1.5GHz ងាយស្រួលប្រើប្រាស់ កម្មវិធីដើរលឿន និងមិនងាយគាំង។ ស្មាតហ្វូននេះក៏មានប្រើ GPU ប្រភេទ Mali T860 និងភ្ជាប់អង្គចងចាំទំហំ 2GB RAM និងភ្ជាប់មេម៉ូរ៉ីទំហំ 128GB។
ស្មាតហ្វូននេះស្រាលងាយស្រួលកាន់ ដោយទម្ងន់របស់វាត្រឹមតែ 135 និងមានកម្រាស់ 7.9mm។ ស្មាតហ្វូននេះភ្ជាប់មកជាមួយកាមេរ៉ាទំហំ 13MP មាន PDAF និង LED ប្រើថ្មមាន ថាមពល 2500mAh។
ប្រភព៖ ZTE
សម្រួលដោយ៖ លក្ខិណា