ព័ត៌មាន

ហេតុអ្វីបានជា vivo X7 មានលក្ខណៈទាក់ទាញគួរជាទីពេញចិត្ត?

 

ក្រុមហ៊ុន vivo បានដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីមួយទៀត ដែលរចនាមកមានរូបរាងលេចធ្លោ ជាពិសេសវាមានលក្ខណៈសាកសមសម្រាប់មនុស្សគ្របវ័យ។ ស្មាតហ្វូននេះមានរហ័សនាមថា vivo X7។

vivo X7 នាំមកជាមួយការបំពាក់សមត្ថភាពជាច្រើន រួមទាំងមានភ្ជាប់ប្រព័ន្ធដំណើរការ Android 5.1 ដែលមានប្រជាប្រិយភាពបំផុត។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.2 អ៊ីង  ប្រភេទ Full HD Super AMOLED ដែលផ្តល់នូវគុណភាពបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក។ កម្រិតបង្ហាញរបស់វាសមស្រប 1920 x 1080 លើះក្រង់មានរាងកោង 2.5D ដែលជាចំណុច លំអរដ៏ទាក់ទាញបំផុតរបស់តួស្មាតហ្វូន។ ក្រៅពីនេះ vivo X7 ផ្តលជូននូវទំហំផ្ទុកទិន្ន័យធំជាង ថេប្លេតមួយចំនួនថែមទៀតដោយភ្ជាប់រ៉េមទំហំ 4GB  និងភ្ជាប់មេម៉ូរ៉ីទំហំ 64GB។ កាន់តែពិសសជាមួយការភ្ជាប់កាមេរ៉ាក្រោយទំហំ​ 13MP ហើយកាមេរ៉ាមុខសម្រាប់ថតសេហ្វី ទំហំ16MP មាន LED flash ជំនួយ ថតរូបភាពបានច្បាស់ និងស្រស់ស្អាតមិនចាញកាមេរ៉ាអា ជីព។ អ្នកអាចថតរូបដោយប្រើកាមេរ៉ា ស្មាតហ្វូន vivo X7 ធ្វើឲ្យជិវិតកាន់តែទទួលបានភាពស្រស់ស្រាយ។

image

ស្មាតហ្វូននេះមានរាងស្វែល ស្តើងល្មម ផ្តល់នូវភាពស្រស់សង្ហារ និងបន្ថែមភាពឆើតឆាយដល់ អ្នកប្រើប្រាស់។ ស្មាតហ្វូន vivo X7 ថ្មីត្រូវបានក្រុមហ៊ុនចាប់ផ្តើមដាក់លក់យ៉ាងគ្រឹកគ្រេងនៅ ក្នុងប្រទេសចិនចាប់ពីថ្ងៃនេះតទៅ។

អត្ថបទ៖ vivo X7

សម្រួល៖ លក្ខិណា