ព័ត៌មាន

ការរចនាម៉ូដដ៏ទាន់សម័យរបស់ Galaxy Tab S2 & ការផ្តល់នូវផលិតភាពការងារច្រើនជាតម្រូវការរបស់អតិថិជន

រូបរាងដ៏ស្តើងរបស់ Galaxy Tab S2 បានក្លាយទៅជាឧបករណ៍បច្ចេកវិទ្យាដ៏អស្ចារ្យដែលមានរូបរាងទាក់ទាញ ទាន់សម័យ ឡូយឆាយ និងសក្តិសមសម្រាប់មនុស្សគ្រប់វ័យ។ ថេប្លេតនេះស្រោបដោយសម្បកអ៊ីណុកមិនច្រេះ រលើបរលោងដែលគួរឱ្យចង់កាន់ជាទីបំផុត។

 image

ថេប្លេតដែលមានទម្ងន់ស្រាលគឺតែងតែជាចំណុចមួយដែលអ្នកប្រើប្រាស់ចង់បានព្រោះយើងដឹងហើយថាមនុស្សគ្រប់គ្នាចូលចិត្តប្រើប្រាស់ថេប្លេត ឬស្មាតហ្វូនរាប់ម៉ោងដើម្បីធ្វើការអានសៀវភៅ ទស្សនាវីដេអូ ឬការស្រាវជ្រាវនៅលើវេបសាយជាដើម។ ប្រសិនបើវាមានទម្ងន់ធ្ងន់នោះ គ្មានអ្នកណាចង់ប្រើប្រាស់ថេប្លេតនេះទេព្រោះមនុស្សភាគច្រើនរអ៊ូរឿងរោយដៃ ឬឈឺដៃ។

 image

ប្រសិនបើលោកអ្នកពេញចិត្តជាមួយនឹងថេប្លេត Galaxy Tab S2 នេះវាមានពីរជម្រើសសម្រាប់អ្នកនោះគឺទំហំអេក្រង់ 8 អ៊ីង និង 9.7 អ៊ីង។ អេក្រង់ទំហំ 8 អ៊ីងផ្តល់នូវលក្ខណៈងាយស្រួលក្នុងការដាក់តាមខ្លួន ឬការអានសៀវភៅជាប្រចាំ ប៉ុន្តែសម្រាប់អេក្រង់ 9.7 អ៊ីងវិញនោះគឺលោកអ្នកអាចទស្សនានូវវីដេអូបានយ៉ាងសប្បាយរីករាយបំផុត ឬការឆែកព័ត៌មាននៅលើវេបសាយជាដើម។

 image

លក្ខណៈពិសេសមួយទៀតនោះ លោកអ្នកអាចធ្វើការបង្កើតនូវឯកសារប្រភេទ Documents បានច្រើននៅលើ Microsoft Offices ហើយចែករំលែកទិន្នន័យទាំងនោះទៅកាន់ឧបករណ៍ ឬមនុស្សផ្សេងទៀតតាមរយៈការប្រើប្រាស់នូវ OneDrive Cloud Storage ។ កម្មវិធី MS Office ដែលប្រើប្រាស់នៅលើ Galaxy Tab S2 នេះគឺ​ Full License តែម្តង។

 image

អ្នកអាចប្រើប្រាស់នូវ Galaxy Tab S2 ភ្ជាប់ជាមួយនឹង Book Cover Keyboard ដ៏ស្រស់ស្អាតដែលលោកអ្នកអាចវាយអក្សរបានលឿន ហើយវាពិតជាសក្តិសមជាមួយនឹងម្រាមដៃរបស់អ្នក។ គ្រាន់តែបានប្រើប្រាស់វាហើយលោកអ្នកនឹងមិនចង់ងាកទៅប្រើប្រាស់ថេប្លេតផ្សេងនោះទេ។

 image

បើនិយាយពីលក្ខណៈកាមេរ៉ារបស់ Galaxy Tab S2 វិញនោះគឺច្បាស់ល្អតែម្តងព្រោះវាប្រើប្រាស់នូវ Aperture Lens ធំដែលអាចទទួលបានពន្លឺច្រើនសម្រាប់ជំនួយដល់ការថតរូប។ ថេប្លេតនេះមានបីពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រផេះ៕