ក្រុមហ៊ុន ASUS ទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រើប្រាស់ជាមួយនឹង កុំព្យូទ័យួរដៃ ព្រោះកុំព្យូទ័រនេះធន់ និងមិនងាយក្តៅ ថែមទាំងមានមុខងារប្រើប្រាស់ដ៏ច្រើនសម្បូរបែប។ មកទល់ពេលនេះ ក្រុមហ៊ុនបានបោះទន់ជាច្រើនលើវិស័យស្មាតហ្វូន និងថេប្លេត ក្នុងការផលិតស្មាតហ្វូនក៏ដូចជា ថេប្លេតជាច្រើនដើម្បីបំពេញតម្រូវការបន្ថែមរបស់អ្នកប្រើប្រាស់។
ថេប្លេត ជំនាន់ចុងក្រោយបង្អស់ដែលទើបតែផលិតមានឈ្មោះថា ASUS ZenPad។ ASUS ZenPad បានភ្ជាប់ និងបំពាក់មកជាមួយមុខងារដ៏ច្រើនសម្បូរបែប។ ASUS ZenPad បំពាក់អេក្រង់បង្ហាញប្រភេទ QXGA ទំហំ 9.7 អ៊ីង និងភ្ជាប់ GPU ប្រភេទ 650MHz PowerVR GX6250។ វាជាស្មាហ្វូនដែលផ្តល់នូវរ៉េមទំហំ 4GB និងមេម៉ូរ៉ីទំហំ 32GB ថែមទាំងអាចបន្ថែមមេម៉ូរ៉ីខាងក្រៅបានរហូតដល់ទៅទំហំ 128GB ។
អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីថេប្លេតនេះ ជាមួយការផ្តល់ជូនមុខងារ និងការបំពាក់សម្បូរបែបដូចជា៖
– ប្រើប្រព័ន្ធដំណើរការពេញនិយមបំផុត Android 6.0 Marshmallow OS
– បំពាក់កាមេរ៉ាមុខមានទំហំ 5MP និងកាមេរ៉ាក្រោយទំហំ 8MP បន្ថែមមុខងារផ្តោតស្វ័យប្រវត្ត
– មានមុខងារស្កែនម្រាមដៃនៅលើប៉ូតុងហូម ការពារសុវត្ថិភាពបានកាន់តែប្រសើរ
– ភ្ជាប់ផត USB type-C ងាយស្រួលប្រើបាស់
– ប្រើថ្មមានថាមពល 5900mAh ( កាន់បាន 10 នៅពេលសាកម្តង)
អត្ថបទ៖ ASUS
ប្រភព៖ លក្ខិណា