ព័ត៌មាន

ស្មាតហ្វូន Small Fresh 4 រាងតូចស្រស់ស្អាតគួរឲ្យស្រលាញ់

ក្រុមហ៊ុន ZTE បានត្រលប់មកម្តងទៀតជាមួយនឹងការបង្ហាញស្មាតហ្វូនដ៏ស្រស់ស្អាតរបស់ខ្លួន ដែលរំពឹងថា នឹងទទួលបានការគាំទ្រខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។ ស្មាតហ្វូនមានឈ្មោះថា Small Fresh 4។

Small Fresh 4 រចនាមកមានរាងតូចស្រស់ស្អាត ជាពិសេសកម្រាស់របស់វាស្តើង 7.5mm មើលទៅមានរាងស្លីម និងស្រាលគួរឲ្យចង់កាន់ប្រើប្រាស់។ Small Fresh 4​ បំពាក់អេក្រង់ទំហំ 5.2 អ៊ីង កម្រិតបង្ហាញភ្លឺច្បាស់ល្អ 1920 x 1080 Full HD IPS និងប្រើប្រព័ន្ធខួរក្បាល octa-core MediaTek MT6753 64-bit និងមានល្បឿន 1.3GHz។ ស្មាតហ្វូននេះប្រើ GPU ប្រភេទ Mali-T720 និងភ្ជាប់រ៉េមទំហំ 2GB និងភ្ជាប់មេម៉រ៉ីទំហំ 16GB។

Small Fresh ផ្តល់នូវសមត្ថភាពថតរូបពិសេស អាចផ្តិតយករូបភាពបានយ៉ាងច្បាស់គ្រប់ប្រភេទ បែបធម្មជាតិជាមួយនឹងកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ ស្មាតហ្វូននេះភ្ជាប់មកជាមួយសេនស័រសម្រាប់ស្កែនម្រាមដៃផ្តល់នូវប្រព័ន្ធការពារ សុវត្ថិភាពក្នុងការប្រើប្រាស់ស្មាតហ្វូនបានថែមមួយកម្រិតទៀត។

ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី 26 ខែកក្កដា ខាងមុខនេះ ដោយមានជម្រើសពីរព័ណ៌ ប្រាក់មាស និងផ្កាឈូកមាស។

image

អត្ថបទ៖ Small Fresh

សម្រួល៖ លក្ខិណា