ព័ត៌មាន

របាយការណ៍សម្រាប់ត្រីមាសទី ២៖ Samsung ទទួលបានចំណូលខ្លាំងលើសពីការរំពឹងទុក!

រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវរបាយការណ៍នៃការលក់ផលិតផលរបស់ខ្លួនដែលទទួលបានប្រាក់ចំណេញខ្លាំងលើសពីការរំពឹងទុកសម្រាប់ត្រីមាសទី ២ ឆ្នាំ 2016 នេះ។ ទឹកប្រាក់សរុបដែលទទួលបាននៅឆ្នាំនេះគឺរហូតទៅដល់ 7.2 ពាន់លានដុល្លារដែលមានកំណើនកើនឡើង 1.1 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

image

ផ្នែកមួយដ៏រឹងមាំនៃចំនូលរបស់ក្រុមហ៊ុននេះគឺពឹងផ្អែកផងដែរទៅលើការលក់ស្មាតហ្វូន Galaxy S7 និង S7 Edge ដែលជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ព្រោះវាមានមុខងារមិនជ្រាបទឹកធូលី ដំណើរការខ្លាំង ហើយអាចបន្ថែមនូវ microSD កាតបានថែមទៀត។

image

Samsung រំពឹងថាសម្រាប់ការបង្ហាញនូវ Galaxy Note 7 នៅប៉ុន្មានថ្ងៃខាងមុខនេះពិតជាអាចបង្កើននូវចំនួនអ្នកប្រើប្រាស់ និងជាពិសេសប្រាក់ចំណូលរបស់ក្រុមហ៊ុនជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung មិនមែនមានចំនូលតែខាងស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្តែផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានក៏ជាប់ចំណាត់ថ្នាក់កំពូលផងដែរ៕