ព័ត៌មាន

កាន់តែជក់ចិត្ត ភ្លឹកមើល Galaxy Note 7 EDGE មុនពេលបង្ហាញ

យប់នេះ គឺជាយប់ដែលក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនGalaxy Note 7 EDGE។ ក្នុងទីក្រុងញូវយ៉ក អតិថិជនជាច្រើនកំពុងតែរង់ចាំពេលវេលាបង្ហាញខ្លួន Galaxy Note 7 EDGE  ជាផ្លូវការ។ ស្មាតហ្វូន Galaxy Note 7 EDGE ល្បីថាកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ជាពិសេសការភ្ជាប់សមត្ថភាពកាន់តែប្រសើរជាស្មាតហ្វូនជំនាន់មុន។ លើសពីនេះគុណភាពកាមេរ៉ាភ្លឹខច្បាស់ត្រជាក់ភ្នែក និងមានសម្បកស្រស់ស្អាត ឃើញភ្លាមពិតជាគួរឲ្យចង់បានកាន់ប្រើក្នុងដៃ។ Galaxy Note 7 EDGE នឹងនាំមកជាមួយប៉ិច S-Pen ថ្មី​រចនារូបរាងកាន់តែទាក់ទាញឲ្យសមនឹងសមត្ថភាពរបស់ស្មាតហ្វូនថ្មីនេះ។ ទន្ទឹមនឹងព័ត៌មានរបស់ស្មាតហ្វូន Galaxy Note 7 EDGE ក៏មានរូបភាពមួយចំនួនបង្ហាញពីស្មាតហ្វូន Galaxy Note 7 ដែលមានការចនាល្អប្រណីត បូលផ្សំនឹងអេក្រង់រលើបរលោង មានភាពធន់នឹងការឆូត ឬទង្គិច។

តើGalaxy Note 7 EDGE និង Galaxy Note 7 ប្រហាក់ប្រហែលគ្នាត្រង់ណាខ្លះនោះសូមរង់ចាំតាមដានយប់នេះជាបន្ត។ 

Galaxy Note 7 EDGE

imageimageimageimageimage

Galaxy Note 7

imageimage

 

ប្រភព៖ Samsung

សម្រួល៖លក្ខិណា