ព័ត៌មាន

យប់មិញ Samsung ឆ្លៀតបង្ហាញ Gear Icon X ម្តងទៀតអម Galaxy Note 7

តើអ្វីទៅជា Gear Icon X របស់ក្រុមហ៊ុន Samsung? Gear Icon X ជាកាសគ្មានខ្សែរ ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងមានលក្ខណៈប្រកួតប្រជែងជាមួយកាសនានា។          Gear Icon X ត្រូវបានរចនាមកដោយពុំមានប្រើខ្សែដែលនាំឲ្យទាក់រញេរញៃនោះទេ។ វាជាកាសប្លូធ្លូឯករាជ្យដោយពុំមានការដោត ភ្ជាប់ជាមួយឧបករណ៍ឡើយ។ កាសនេះត្រូវបានក្រុម ហ៊ុនដាក់បង្ហាញតាំងពីខែមុនមកម្លេះ ប៉ុន្តែពុំទាន់ដាក់លក់ជាផ្លូវការនៅឡើយ។ កាសនេះមានភ្ជាប់ជាមួយប្រអប់ដែលអាចសាកថ្មបានដោតប្រើ wireless។ ថាមពលរបស់វា ប្រើបានរយៈពេល 03​ ម៉ោង បើប្រើចាក់តន្រ្តីពីឧបករណ៍ចាក់តន្រ្តី និង 01 ម៉ោង កន្លះ ប្រើស្តាប់ចម្រៀងពីទូរស័ព្ទ។

imageimageimageimageimageimage

កាសនេះត្រូវបានដាក់បង្ហាញសាជាថ្មីម្តងទៀតជាមួយស្មាតហ្វូន Galaxy Note 7 ។ ក្រុមហ៊ុននឹងដាក់លក់វាក្នុងតម្លៃ $199 ចាប់ពីថ្ងៃទី 15 ខែសីហានេះតទៅ។

 

អត្ថបទ៖ Gear Icon X

សម្រួល៖ លក្ខិណា