ព័ត៌មាន

ឡូយអស់ស្ទះ ទូរស័ព្ទបត់សេរ៉ីថ្មីពី Samsung Galaxy Folder 2

 

ក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានទូរស័ព្ទបត់សេរ៉ីថ្មី ឃើញថាពិតជាពិសេសជាងទូរស័ព្ទបត់ជំនាន់មុនទ្វេដង។ ទូរស័ព្ទនោះមានឈ្មោះថា Galaxy Folder 2។

 Galaxy Folder 2 រចនាមកមានរាងតូចស្រស់ស្អាត់ ជាពិសេសស្តើងគួរឲ្យចងកាន់ប្រើប្រាស់។ ទូរស័ព្ទនេះមានទម្ងន់  155 ក្រាម ជាពិសេសវាបានបំពាក់ដោយបច្ចេកវិទ្យាប៉ះអេក្រង់កាន់តែរអិល លើអេក្រង់ភ្លឺច្បាស់មានទំហំ 3.8 អ៊ីង ផ្តល់នូវកម្រិតបង្ហាញ 480×800 ភិចសែល។ ទូរស័ព្ទបត់ដ៏ស្រស់សោភានេះប្រើប្រព័ន្ធដំណើរការ quad-core Snapdragon SoC, clocked  មានល្បឿន 1.4 GHz។ ទោះបីវាជាទូរស័ព្ទបត់ ប៉ុន្តែរ៉េមរបស់វាធំគ្រាន់បើជាង iPhone ទៀត ដោយមានទំហំ 2GB និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB។ ​ទូរស័ព្ទបត់នេះបំពាក់កាមេរ៉ាទំហំ 8MP និងកាមេរ៉ាមុខទំហំ 5MP។ ថ្មរបស់វាកាន់បានយូរជាងទូរស័ព្ទបត់ជំនាន់មុន ដោយថាមពលថ្មមានរហូតដល់ 1950 mAh។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Android 6.0.1 Marshmallow OS ដ៏ទាន់សម័យបំផុត។

 imageimage

អត្ថបទ៖Samsung Galaxy Folder 2

សម្រួល៖លក្ខិណា