ព័ត៌មាន

ក្រុមហ៊ុន Asus ដាក់លក់ស្មាតហ្វូនសេរ៉ីថ្មីនៅថៃដំបូងគេ

ក្រុមហ៊ុន Asus  មិនត្រឹមតែមានជំនួញផលិតកុំព្យូទ័រកាន់តែរីកចំរើននោះទេ ប៉ុន្តែជំនួញស្មាតហ្វូនក៏រីកដុះដាលផងដែរ ជាពិសេសល្បឿននៃការលក់ស្មាតហ្វូន បានរីកចំរើនដល់អាស៊ី។ ក្រុមហ៊ុន Asus  ប្រកាសលក់ស្មាតហ្វូន Asus Zenfone 3 ជាលើកដំបូងនៅប្រទេសថៃ។

Zenfone 3 ជាស្មាតហ្វូនេចនាមកបំពាក់អេក្រង់ទំហំ 5.5 អ៊ីងជាប្រភេទអេក្រង់ FullHD Super IPS+។ ស្មាតហ្វូននេះប្រើឈីបប្រភេទ Snapdragon 625 ដែលពេញ និយមបំផុត។ ទូរស័ព្ទនេះភ្ជាប់កាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ

8 មេហ្គាភិចសែល ដែលអាចថតរូបភាពបានច្បាស់ និងភ្លឺដូចធម្មជាតិ។ កាន់តែពិសេស វាជាស្មាតហ្វូនដែលមានរាងស្លីម អមដោយគែមសងខាងរឹងមាំ។ ប្រអប់របស់វាមានពន្លឺស្រស់ស្អាតចាំងគួរចង់កាន់ប្រើ។ សម្រាប់អង្គផ្ទុកទិន្ន័យ ស្មាតហ្វូននេះភ្ជាប់រ៉ែមរហូតដល់ទៅទំហំ​4GB of RAM  និងភ្ជាប់មេម៉ូរ៉ីទំហំ​ 64GB។ ម៉ូដែលមួយទៀតបំពាក់អេក្រង់ទំហំ 5.2 អ៊ីង ដែលមានភ្ជាប់ឈីប និងកាមេរ៉ាដូចគ្នា។ ស្មាតហ្វូនម៉ូដែលធន់តូច បំពាក់អេក្រង់ 5.2 អ៊ីង នេះប្រើរ៉េមទំហំ 3GB។

 image

អ្វីដែលសំខាន់ ក្រុមហ៊ុនដាក់លក់ស្មាតហ្វូននេះនៅប្រទេសថៃ ប៉ុន្តែក្រុមហ៊ុនមិនទាន់បាន ប្រកាសពីថ្ងៃដាក់លក់ចេញជាសាកលនោះទេ។

imageimage

អត្ថបទ៖ Zenfone 3

សម្រួល៖លក្ខិណា