ព័ត៌មាន

ក្រុមហ៊ុន Asus បញ្ចេញ Zenfone 3 នៅប្រទេសម៉ាឡេស៊ី បន្ទាប់មកទៀតនឹងទៅ..

ស្មាតហ្វូន Zenfone 3 បានដាក់បង្ហាញស្មាតហ្វូជំនាន់ក្រោយរបស់ខ្លួនមួយទៀត ដែលមានឈ្មោះថា Zenfone 3។ Zenfone 3  ជាស្មាតហ្វូនដែលទទួលបានការគាំ ខ្លាំងនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុនបានដាក់បង្ហាញម្តងរួចមកហើយនៅប្រទេសថៃ។

កំពូលស្មាតហ្វូន Zenfone 3 Deluxe  ជាស្មាតហ្វូនដំបូងគេបង្អស់ដែលត្រូវបានរចនាប្តូរឈីប ហើយវាជាប្រភេទឈីប Snapdragon 821 និងភ្ជាប់រ៉េមថ្មី មានទំហំរហូតដល់ទៅ 6GB និងភ្ជាប់មេម៉ូរ៊ីទំហំ 256GB។

សម្រាប់ម៉ូដេល Zenfone 3 Ultra បំពាក់អេក្រង់ទំហំ 6.8 អ៊ីង និងភ្ជាប់រ៉េមទំហំ 4GB ជាមួយនឹងមេម៉ូរីទំហំ 64GB។ វាត្រូវបានភ្ជាប់ប្រព័ន្ធដំណើរការដូចគ្នា Snapdragon 652។ ម៉ូដែល Zenfone ជាច្រើនទៀតដូចជា Zenfone 3 Laser និង Zenfone 3 Max ប្រើថ្មទំហំ 4,100mAh។

image

imageimageimage

ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញសារជាថ្មីម្តងទៀតនៅប្រទេសឥណ្ឌា ថ្ងៃទី 17 ខែសីហា ខាងមុខនេះ។

អត្ថបទ៖ Zenfone

សម្រួល៖ លក្ខិណា