ព័ត៌មាន

មើលតែរាង DuraForce Pro ក៏ដឹងថាជាស្មាតហ្វូនធន់ជាងគេក្នុងឆ្នាំ 2016 នេះ

ក្រុមហ៊ុន Kyocera បានប្រកាសស្មាតហ្វូន Android របស់ខ្លួន ដែលជាស្មាតហ្វូននាំមុខ លើទីផ្សារក្នុងឆ្នាំ ២០១៦ នេះ។ ស្មាតហ្វូននេះមានសហ័សនាមថា DuraForce Pro។

ស្មាតហ្វូន DuraForce Pro ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ជាពិសេសបាន ផ្តោតយ៉ាងសំខាន់លើផ្នែកកាមេរ៉ា។ កាមេរ៉ាក្រោយរបស់វា ថតបានច្បាស់ មិនចាញ់ កាមេរ៉ាអាជីព ជាមួយនឹងសមត្ថភាពផ្តិតយករូបភាព បានស្រស់ស្អាត ដោយកាមេរ៉ានេះមានទំហំ 13 មេហ្គាភិចសែល។ អ្នកអាចថតចាប់យករូបភាពជុំវិញបានក្នុងកម្រិត 135 ដឺក្រេ ជាមួយគុណភាពរូបភាពភកលឺច្បាស់ត្រជាក់ភ្នែកក្នុងកម្រិត 1080p Full HD។ កាមេរ៉ារបស់ស្មាតហ្វូន DuraForce Pro ត្រូវបានរចនាឡើងដោយប្រើសេនស័រពិសេស អ្នកអាចកែប្រែរូបភាព ឬធ្វើការជញរើសរើសមុនរក្សាទុក ជាពិសេសគុណភាបរបស់រូបភាពទទួលបានខុសគ្នាៗតាមកាលៈទេស ដូចជាថតក្នុងទឹក ពេលហាត់កីឡា ចលនាយឺតៗ និងថតទេសភាពទាំងទីងងឹត និងភ្លឺ។

ស្មាតហ្វូន DuraForce Pro បំពាក់អេក្រង់ត្រឹមតែ 5 អ៊ីង ជាប្រភេទអេក្រង់ប៉ះបញ្ជា មានកម្រិត 1080p។ វាបាននាំមកជាមួយបច្ចេកវិទ្យាថ្មីជាច្រើនដូចជា​ ធន់នឹងទឹក ធន់នឹងការធ្លាក់ ធនឹនឹងធូលី ធន់នឹងការគ្រវីគ្រវែងជាដើម។ ស្មាតហ្វូននេះអាចស្ថិតនៅក្នុងទឹកបានរហូតដល់ទៅកម្ពស់ 2 ម៉ែត្រ និងរយៈពេល 30 នាទី។

                                                                                    image

សម្រាប់សមត្ថភាពភ្ជាប់ខាងក្នុង ស្មាតហ្វូននេះប្រើឈីប Snapdragon 617 ដែលផ្តល់នូវល្បឿនដំណើរការលឿន 1.5 GHz អមដោយប្រព័ន្ធដំណើរការខួរក្បាល ដែលពេញនិយមបំផុត octa-core ផ្សំជាមួយសីភីយូដ៏ពិសេស Cortex-A53។ ស្មាតហ្វូននេះអាចឲ្យអ្នកផ្ទុកនូវកម្មវិធីបានកាន់តែច្រើន ដោយវាបានភ្ជាប់ជាមួយមេម៉ូរ៊ីរហូតដល់ទៅទំហំ 32GB និងរ៉េមទំហំ 2GB។ 

អតត្ថបទ៖DuraForce Pro

សម្រួល៖ លក្ខិណា