ព័ត៌មាន

អស់ស្ទះ កាន់តែល្បីឡើងៗ ពី ស្មាតហ្វូន Galaxy Note7 ព្រឹកនេះបង្ហាញនៅឥណ្ឌា និងបង្ហាញរួចរាល់នៅមាឡេស៊ី

ស្មាតហ្វូនដ៏ល្បីល្បាយរបសក្រុមហ៊ុន   Samsung ម៉ូដែល Galaxy Note7 ក្រោយពីបានដាក់បង្ហាញក្នុងប្រទេសថៃ បានបន្តដំណើរដាក់បង្ហាញក្នុងប្រទេសឥណ្ឌា និងបានបង្ហាញក្នុងប្រទេសម៉ាឡេស៊ីរួចរាល់ផងដែរ។ ក្នុងប្រទេសកម្ពុជាឯនេះវិញ ការលក់ស្មាតហ្វូន Galaxy Note7 កំពុងតែមមាញឹក ជាពិសេសភាពល្បីល្បាញនៃសមត្ថភាពដ៏ពិសេសរបស់ស្មាតហ្វូននេះបានធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនមានបំណង ចង់កាន់ប្រើប្រាស់។

ស្មាតហ្វូន Galaxy Note7 រចនាផ្ទៃខាងក្រោយយ៉ាងស្រស់ស្អាតទំហំ 5.7 អ៊ីង លោកអ្នកអាចធ្វើការកាន់បានពេញណែនដៃល្អជាមួយនឹងការប្រើប្រាស់នូវប៊ិច S Pen ។ ដើម្បីការពារនូវប្រព័ន្ធទិន្នន័យសំខាន់ៗរបស់អ្នក ស្មាតហ្វូន Galaxy Note 7 បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយទៀតដែលហៅថា Iris Scanning សម្រាប់ធ្វើការស្កែនទៅលើប្រស្រីភ្នែកដើម្បីអាចចូលទៅប្រើប្រាស់ស្មាតហ្វូននេះបាន។ វាគឺជាការចាក់សោរដ៏មានសុវត្ថិភាពបំផុតដែលស្មាតហ្វូននាៗមិនអាចធ្វើបាននោះទេ។ នៅពេលដែលលោកអ្នកធ្វើការប្រើប្រាស់នូវស្មាតហ្វូនរបស់អ្នកគឺដើម្បីធ្វើការ និងការកម្សាន្តហើយជាពិសេសអ្នកពិតជាត្រូវការស្មាតហ្វូនដែលមានអេក្រង់ធំគ្រប់គ្រាន់ដើម្បីបំពេញនូវសេចក្តីត្រូវការទាំងនេះ។ 

image

 កាលពីថ្ងៃទី 02 ខែសីហា ឆ្នាំ 2016 ក្រុមហ៊ុនសាមសុងថៃអេទ្បិចត្រូនិកក្នុងប្រទេសកម្ពុជាបានរៀបចំធ្វើការផ្សាយបន្តផ្ទាល់ដ៏អស្ចារ្យពីទីក្រុងញូយ៉កអំពីការដាក់បង្ហាញរូបរាងពិតរបស់ទូរស័ព្ទសាមសុង Galaxy Note 7 ដោយមានការចូលរួមពីដៃគូផ្សព្វផ្សាយជាច្រើនក្នុងប្រទេសកម្ពុជាដែលមកពីស្ថាប័នផ្សេងៗដូចជា៖ ទូរទស្សន៍ គេហទំព័រ កាសែត និងទស្សនាវដ្តី ហើយនៅពេលចប់កម្មវិធីក្រុមហ៊ុនសាមសុងក៏បានប្រកាសនូវការសម្ពោធ Galaxy Note7 ជាផ្លូវការសម្រាប់អ្នកសារព័ត៌មានដោយផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេជាមួយនឹងផលិតផលពិត។

image 

ចំណែកឯ អតិថិជនក្នុងប្រទេសកម្ពុជានឹងអាចបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note7 ជាមួយនឹងការផ្តល់ជូនពិសេសចាប់ពីថ្ងៃទី07 ដល់ថ្ងៃទី19 សីហា ឆ្នាំ 2016 ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទដៃ នៅថ្ងៃទី20 សីហា 2016 នៅកម្មវិធីលក់ Galaxy Note7 នៅកោះពេជ្រអាគារ L  ចាប់ពីម៉ោង 8:30  ព្រឹក ដល់ម៉ោង 8:00 ល្ងាច។ 

នៅប្រទេសឥណ្ឌា ក្រុមហ៊ុនបានដាក់បង្ហាញ និងផ្តល់ជូនរបស់ខ្លួននៅថ្ងៃទី 11 ខែសីហា ឆ្នាំ ២១០៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ នៅព្រឹកនេះតែម្តង។

ក្រុមហ៊ុនបានដាក់បង្ហាញស្មាតហ្វូនរបស់ខ្លួនរួចរាល់នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី 08 -10 ខែសីហា ឆ្នាំ​ 2016 នេះ។ 

image

សម្រួល៖ លក្ខិណា

អត្ថបទ៖ Galaxy Note7 # មាំឡេស៊ី